adverise with khmeread Index

កាប់​យុវជន​ម្នាក់​រយះ​ក្បាល​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

     ភ្នំពេញ ៖ យុវជន​បាន​បើក​ម៉ូតូ​តែម្នាក់ឯង​ចេញពី​កោះ​ពេជ្រ ស្រាប់តែ​ដល់ ចំណុច​ផ្លូវ​លេខ​៥៧ កែង​ផ្លូវ​ព្រះសីហនុ​ត្រូវ​ជនសង្ស័យ​៤​នាក់ បាន​តាម​ស្ទា​ក់កាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង ជិះ​ទៅ​បាត់​។​

     អំពើ​ប្លន់​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​៦ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ចំណុច​ផ្លូវ​លេខ​៥៧ កែង​ផ្លូវ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

     ជនរងគ្រោះ​ឈ្មោះ ឡង ឌី អាយុ​១៨​ឆ្នាំ ហើយ​ម៉ូតូ​របស់ខ្លួន​ដែល​បាត់​នោះ ម៉ាក​សង់​សេ​១២៥ ស៊េរី​០១៣​ពាក់​ស្លាក​លេខ កណ្តាល​1O-3035​។​

     ឡង ឌី ដែល​រងរបួស​ត្រង់​ក្បាល​បាន​ឲ្យ​ដឹងថា ដំបូង​គាត់​បាន​ជិះ​ម៉ូតូ តែម្នាក់ឯង​មកពី​កោះ​ពេជ្រ ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ​។​ខណ​:​ជិះ​តាមផ្លូវ​ខាងលើ​នោះ​ស្រាប់តែ​ក្រុម​ជនសង្ស័យ តាម​មកពី​ក្រោយ​ធ្វើ​សកម្មភាព​មក​កាប់​មក​លើ​គាត់​តែម្តង បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​ក្រុម​ជនល្មើស​បាន​លើក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​។​

     យ៉ាងណាក៏ដោយ​ចំពោះ​ករណីនេះ សមត្ថកិច្ច មិនទាន់​អាច​បញ្ជាក់ បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសួរនាំ​ជនរងគ្រោះ និង​ធ្វើការ ស៊ើបអង្កេត​ឲ្យ​ច្បា​ស់សិន ថា​តើ​ជា​ករណី​ប្លន់ ឬ​ជា​រឿង​គំនុំ​ចេញពី​កន្លែង​ណាមួយ​៕​

adverise with khmeread

មតិយោបល់