ប្រទេសចាយលុយដុល្លារត្រៀមៗ!!! ចិននិងរុស្ស៊ីកំពុងប្រមូលទិញមាសទុក ដើម្បីកម្ចាត់លុយអាមេរិកចេញពីទីផ្សារពិភពលោក

រុស្ស៊ីនិងចិនបន្តរក្សាទុកមាសរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែករបស់សេដ្ឋកិច្ចនានាមកលើសាច់ប្រាក់ដុល្លារ ក្នុងពេលអនាគត។ អ្នកជំនាញបានប្រាប់វេបសាយ Sputnik ថា ប្រសិនបើតួនាទីលុយដុល្លារក្នុងនាមជារូបិយបណ្ណបម្រុងសកលលោកត្រូវបានថយចុះ នោះពិភពលោកនឹងឃើញការផ្លាស់ប្តូរខាងនយោបាយ និង សេដ្ឋកិច្ចថ្មីទាំងស្រុង។ 

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីនិងចិន បានទិញមាសដុំយ៉ាងសកម្ម និងបានពង្រីកមាសបម្រុងរបស់ខ្លួនយ៉ាងច្រើន។ 

យោងតាមលោក ហ្វីលីព គ្លីនមូលល័រ អ្នកជំនាញហិរញ្ញវត្ថុនៅក្រុមហ៊ុន Hopf-Klinkmüller Capital Management បានឱ្យដឹងថា នៅចិននិងរុស្ស៊ីកំពុងមាននិន្នាការទិញមាសដុំច្រើនឡើងដើម្បីបញ្ចប់ការពឹងផ្អែកលើប្រាក់ដុល្លារ។ 
    
អ្នកជំនាញរូបនេះលើកឡើងថា នៅប៉ុន្មានឆ្នាំទៀតនេះ ទីផ្សារហិរញ្ញវត្ថុសកលលោកនឹងឃើញមានការធ្លាក់ចុះលុយអាមេរិកយ៉ាងខ្លាំង។ 

លោកគ្លីនមូលល័របានប្រាប់កាសែត Sputnik Germany ថា "យោងតាមការព្យាករណ៍របស់យើង នឹងមាននិន្នាការធ្លាក់ចុះនៃអត្រាប្តូរប្រាក់ដុល្លារក្នុងរយៈពេល ១៥ ឆ្នាំទៀត។ ក្នុងរយៈពេលវែង គេមិនអាចធានាបានថាលុយដុល្លារនឹងបន្តក្លាយជារូបិយបណ្ណបម្រុងសកលលោកទៀតនោះទេ"៕

ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab