adverise with khmeread 10

ស្ត្រីទេសចរវៀតណាមឆ្លៀតឱកាសដើរលួចតាមហាងទំនើបនៅសិង្ហបុរីត្រូវប៉ូលិសវ៉ៃខ្នោះ

​    ​ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​ចោទប្រកាន់​បួន​ករណី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពីបទ​ចោរ​កម្មប៉ង​គិតទុក​ជាមុន​។ 

​    ​ស្ត្រី​ឈ្មោះ Dang Bich Thao និង​បក្ខពួក ៤ នាក់​ទៀត ឈ្មោះ Nguyen Quoc Hung, Hoang Dinh Cong, Nguyen Thi Luong និង Dinh Ngoc Luan ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​នៅ​ហាង​សម្លៀកបំពាក់​ចំនួន ៣ កន្លែង​ផ្សារ​ទំនើប ION Orchard កាលពី​ថ្ងៃទី ២៧ និង ២៨ ខែមករា​។ 

​    ​ក្រុមចោរ​នេះ​បាន​ផ្តោត​គោលដៅ​លើ​ហាង​សម្លៀកបំពាក់​ថ្លៃៗ​ដូចជា ហាង Zara, ហាង Pull and Bear និង ហាង H&M ដោយ​លួច​ឈុត​សម្លៀកបំពាក់​ក្នុងតម្លៃ​ជាង ១៧.៥០០ ដុល្លារ​។ 

​    ​នៅ​ថ្ងៃទី ២៧ Dang អាយុ ២៥ ឆ្នាំ និង​ក្រុម​ខ្លួន​បាន​លួច​សម្លៀកបំពាក់ ២៨ ឈុត​ពី​ហាង Zara ក្នុងនោះ​មាន​អាវ​ស្តើង​ចម្រុះ​ពណ៌ អាវយឺត ខោ និង​អាវធំ តម្លៃ​សរុប​ប្រហែល ២.០០០ ដុល្លារ​។ 

​    ​នៅ​ថ្ងៃ​ដដែល​ហាង H&M ក៏​រងគ្រោះ​ផងដែរ​។ សម្លៀកបំពាក់​ជាង ២០០ ឈុត​តម្លៃ​ប្រហែល ៩.៩០០ ដុល្លារ​ត្រូវបាន​ក្រុមចោរ​នេះ​លួចបាន​។ បញ្ជី​នៃ​សម្លៀកបំពាក់​ដែល​បាន​លួច​មានដូចជា អាវ​វាល​ទ្រូង ខោ អាវធំ សំពត់​ខ្លី កាបូប និង​អាវរ​ងាដៃ​វែង​។ 

​    ​ក្រោម​ច្បាប់​សិង្ហ​បុរី Dang អាច​ជាប់គុក​រហូតដល់​ទៅ ៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រសិនបើ​រកឃើញ​ទោសកំហុស​៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់