បុរសអ៊ិស្លាមម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនបន្ទាប់ពីដេញកាប់បុរសយួន

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា យក​ដាវ​ដេញ​កាប់​ជនរងគ្រោះ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២១ មិថុនា ២០១៧ វេលា​ម៉ោង​៥​កន្លះ​ល្ងាច នៅ​ចំណុច​មាត់ទន្លេ ក្រុម​៦ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។​

​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ យៀ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្រុម​៦ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ មុខរបរ កម្មករសំណង់ (​ពុំមាន​រងរបួស​)​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ ណុះ រ៉ ហ្វា ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្រុម​៦ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខ​ណ្ខ​ឫស្សីកែវ មុខរបរ កម្មករ​។       

​ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​២១ មិថុនា ២០១៧ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ជនសង្ស័យ​ស្រវឹងស្រា បាន​កាន់​ដាវ​កែច្នៃ​ដេញ​កាប់​ទៅលើ​ឈ្មោះ សុខ យៀ តែ​ដី​ង​ទាន់​ក៏​គេច​(​គ្មាន​រងរបួស​)​។ ក្រោយពេល​កើតហេតុ​ឈ្មោះ សុខ យៀ ក៏​មក​ដាក់ ពាក្យបណ្តឹង​ដោយ​កំណត់​មុខសញ្ញា​បាន​កម្លាំង​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​កន្លែងកើតហេតុ​ឃាត់​ជនសង្ស័យ​បាន​និង​វត្ថុតាង​ដាវ​កែច្នៃ​ចំនួន ១​ដើម​ប្រវែង ០,៦​តឺ​ក ។​

​នៅ​ចំពោះមុខ​ប៉ូលិស​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលា ដំបូង​អនុវត្តតាម​នីតិវិធី​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab