adverise with khmeread 1

ទីបំផុត Fernando Torres អាច​សម្រេច​បំណង​រក​គ្រាប់​បាល់​ទី ១០០ ឱ្យ​ក្រុម Atletico Madrid បាន​ហើយ​

ទីបំផុត Fernando Torres អា​ចរក​គ្រាប់​បាល់​ទី ១០០ របស់ខ្លួន​បានសម្រេច​ហើយ​ឱ្យ​ក្រុម Atletico Madrid ដោយបាន​ជួយ​ឱ្យ​ក្រុម​របស់គាត់​យកឈ្នះ Eibar ក្នុង​លទ្ធផល ៣-១ នា​យប់ម្សិល​មិញ​នេះ​។​

Torres បាន​ស៊ុត​បំប៉ោង​សំណាញ់​គូប្រកួត បន្ទាប់ពី​ទទួលបាន​កា​រប​ញ្ចូ​ន​បាល់​វ៉ៃ​កាត់​ពី​សំណាក់​កីឡាករ Luciano Vietto ក្នុង​ម៉ោង​បន្ថែម​ទង់​ទី​តង់​ទី​ពីរ ដោយ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​រូបនេះ​ខកខាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ចាប់​តាំង​ខែកញ្ញា​មកម្ល៉េះ​។ បណ្តា​អ្នកគាំទ្រ​ក្រុម Atletico Madrid នៅឯ​ទឹកដី Vicente Calderon បានផ្តល់​ជូន​ខ្សែប្រយុទ្ធ​វី​បុរស​ប្រចាំ​ក្លឹប​រូបនេះ​នូវ​ការអបអរសាទរ និង​ស្រែក​ឈ្មោះ​របស់គាត់​យ៉ាង​ទ្រហឹង​ពេញ​កីឡដ្ឋាន​បន្ទាប់ពី​កាល​ប្រកួត​ត្រូវបាន​បញ្ចប់​។​

"​ទីបំផុត​" ដោយ Torres បាន​និយាយ​រៀបរាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​បន្ទាប់ពី​ការប្រកួត​ជាច្រើនលើក និង​ជាច្រើន​ឆ្នាំ​មកហើយ នេះ​គឺជា​អ្វីមួយ​ដែល​នឹង​នៅ​ជាមួយ​ខ្ញុំ​ជា​រៀងរហូត​។ ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​នៅក្នុង​ចំណោម​បញ្ជី​អ្នក​ស៊ុត​បញ្ចូល​ធំ​បំផុត​របស់​ក្លឹប​។ វា​ជា​រង្វាន់​សម្រាប់​ខ្ញុំ "​។​

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់