adverise with khmeread Image5

មួយយប់មានរថយន្ត ៣គ្រឿង បើកបុករង្វង់មូលគល់ស្ពាន ព្រែកសំរោង-តាខ្មៅ

    ភ្នំពេញ ៖ រង្វង់មូលគល់ស្ពានព្រែកសំរោងដែលតភ្ជាប់ពីក្រុងតាខ្មៅ បានរងការខូចខាតដោយសារមានរថយន្ត៣គ្រឿងបើកពីក្រុងតាខ្មៅឆ្លងមកខណ្ឌច្បារអំពៅបុកទាំងកម្រោលជាបន្តបន្ទាប់ ទំនងមកពី"អ្នកបើកបរអត់ភ្នែក "។
     គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលាម៉ោងប្រមាណ១១កន្លះយប់ថ្ងៃទី៤ធ្នូឆ្នាំ២០១៥ ស្ថិតនៅភូមិសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ។
    ប៉ូលិសចរាចរខណ្ឌច្បារអំពៅបានឲ្យដឹងថា រថយន្តបង្កទី១-ម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2P-3587 បើកបរដោយឈ្មោះសំអុល ភេទប្រុសអាយុ៣២ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ រថយន្តបង្កទី២-ម៉ាកកាមរីពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AG-8987បើកបរដោយឈ្មោះអ៊ុន វ៉ាន់ធន់ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរគ្រូពេទ្យស្នាក់នៅស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល និងរថយន្តទី៣-ម៉ាកកាមរីពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2K-2928បើកបរដោយឈ្មោះឃឹម សំណាង ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៨៣២ផ្លូវជាតិលេខ១ ភូមិ-សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
    ប៉ូលិសបន្តថា នៅវេលាម៉ោងប្រមាណ១១កន្លះយប់ ស្រាប់តែមានរថយន្ត៣គ្រឿង បើកឆ្លងស្ពានពីក្រុងតាខ្មៅ(ពីលិចមកកើត)បុករង្វង់មូលជាបន្តបន្ទាប់ បណ្តាលឲ្យរថយន្តទាំង៣គ្រឿងខូចយ៉ាងដំណំ និង ខូចរង្វង់មូលដែលជាសម្បត្តិសាធារណ: ។ រីឯអ្នកបើកបរទាំង៣នាក់របួសស្រាល ។បច្ចុប្បន្នរថយន្តទាំង៣គ្រឿងរក្សាទុកនៅខណ្ឌ ៕

adverise with khmeread

មតិយោបល់