adverise with khmeread 2

Jose Mourinho សន្យា​ឈប់​អំនួត​ទៀតហើយ​ពេល​មាន​ក្លឹប​ណា​ជួល​គាត់​ទៅ​ដឹកនាំ​

Jose Mourinho បាន​បំបែក​អា​ថ៍កំ​បាំង​ក្នុង​ចិត្ត​របស់គាត់ ដោយ​សន្យាថា​គាត់​នឹង​ត្រៀមខ្លួន​ត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​វិញ​ម្តងទៀត​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​បញ្ជាក់ថា​គាត់​នឹង​ក្លាយជា​មនុស្ស​ដែល​ដាក់ខ្លួន​មិន​ក្អេងក្អាង​ម្នាក់​ផងដែរ​។​

Mourinho ត្រូវបាន​គេ​ផ្តល់ឱកាស​ឱ្យ​សម្រាក​លេង​ពី​ការងារ​អស់​រយៈពេល ៦ សប្តាហ៍​ចាប់តាំងពី​គាត់​ត្រូវបាន​បណ្តេញ​ដោយ​ក្លឹប​សំណព្វ​របស់ខ្លួន​តោ​ខៀវ Chelsea ប៉ុន្តែ​គ្រូបង្វឹក​ដែល​ពោរពេញ​ទៅ​ភាពជោគជ័យ​ក្នុង​អាជីព​រូបនេះ​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ជីវិត​របស់គាត់​មាន​អារម្មណ៍​ថា​មិន​ពេញលេញ​នោះទេ​ដោយ​មិនមាន​កៅអី​តំណែង​ជា​អ្នកចាត់ការ​។​

​អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​វ័យ ៥៣ ឆ្នាំ​រូបនេះ​ត្រូវបាន​រាយការណ៍​ថា​គឺជា​បេក្ខភាព​សក្តានុពល​ម្នាក់​ដែល​អាច​ឆក់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ពី​លោក Louis van Gaal នា​រដូវក្តៅ​ខាងមុខនេះ​។ ហើយ​គាត់​បញ្ជាក់ប្រាប់​ថាបើ​ក្លឹប​ណាមួយ​ព្រម​ទទួល​គាត់ គាត់​នឹងមិន​បង្ហាញ​អំនួត​របស់គាត់​ដូច​កាលដែល​បានធ្វើ​នាពេល​កន្លងមក​ទៀតឡើយ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់