អាថ៍កំបាំងនេះនៅលើគោកតែឪពុកម្តាយភាគច្រើនមិនបានដឹង!! ១០ វិធី ធ្វើឱ្យកូនតូច មានខួរក្បាលឆ្លាតតាំងពីតូច

នៅពេលទារកចាប់កំណើត ខួរក្បាលទារកមានផ្ទុកសរសៃប្រសាទចំនួន ១០០ ពាន់លាន។ អំឡុងពេលប៉ុន្មានឆ្នាំដំបូង ខួរក្បាលរបស់ទារកស្ថិតក្រោមការវិវឌ្ឍន៍ដ៏អស្ចារ្យមួយ ដោយវាផលិតផលសរសៃប្រសាទរាប់លានរៀងរាល់មួយវិនាទី។

ហើយការវិវឌ្ឍន៍ខួរក្បាលទារកអំឡុងពេលនោះគឺមានឥទ្ធិពលដោយសារកត្តាច្រើនណាស់ក្នុងរួមមាន ទំនាក់ទំនងរបស់ក្មេងៗ បទសោធន៍មនុស្សនៅជុំវិញខ្លួនវា និងកត្តាបរិស្ថាន។ ដូច្នេះអំឡុងពេលក្មេងមានខួរក្បាលល្អនិងកំពុងវិវឌ្ឍន៍ ខាងក្រោមនេះគឺជាវិធីដើម្បីឱ្យខួរក្បាលក្មេងកាន់តែឈ្លាសវៃតាំងពីក្មេងតែម្ដង។

១. ចៀសវាងជក់បារីអំឡុងពេលមានផ្ទៃពោះ ឬជក់បារីក្នុងផ្ទះ
២. បំបៅទារកដោយទឹកដោះ
៣. ព្យាយាមចាក់ភ្លេងឱ្យក្មេងស្ដាប់នៅពេលកើតមក
៤. រឹតបន្តឹងកុំឱ្យក្មេងមើលកញ្ចក់អេក្រង់ (ទូរទស្សន៍ ទូរស័ព្ទដៃ ។ល។) នៅអាយុក្រោម ២ ឆ្នាំ
៥. អានសៀវភៅឱ្យក្មេងស្ដាប់
៦. ជួយធ្វើលំហាត់ប្រាណដល់ទារក
៧. ផ្ដល់អាហារសុខភាពសម្បូរបន្លែនិងជីវជាតិដល់ក្មេង
៨. និយាយថាទេកាហ្វេចំពោះក្មេង
៩. ទិញរបស់ក្មេងលេងណាដែលជួយឱ្យកើតគំនិតច្នៃប្រឌីតដល់ក្មេង
១០. និង ចំណាយពេលឱ្យបានច្រើនជាមួយនឹងក្មេង៕

adverise with khmeread