adverise with khmeread 11

ឆេះ​តូប​កម្មករសំណង់​ក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី​អស់​៦​តូប​ចំ​ម៉ោង​ចិន​សែន​

    ភ្នំពេញ ៖ តូប​កម្មករសំណង់​៦​តូប​ប្រវែង​១៦​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​រួមទាំង​ទ្រព្យសម្បត្តិ​របស់​កម្មក​រ នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី  ប៉ុន្តែ​ពុំមាន​អ្នកស្លាប់​ឬ​របួស​ឡើយ ខណ​:​ពេលប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន​រៀបចំ​សែន​បុណ្យចូលឆ្នាំ ។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៧​កុ​ម្ភះ​នេះ សង្កាត់​ទំ​បន់​ទឹក ។​

    លោក​វរ​:​សេនីយ៍ទោ​អ៊ុំ ចន្ថា នាយរង​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​អគ្គិភ័យ​នេះ​បាន​ចាប់​ឆេះ​ពី​ម៉ោង​១០​និង​៤០​នាទី​ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​៥​គ្រឿង​បាន​ជួយ​បាញ់​ទឹក​ពន្លត់​អស់​៥​រថយន្ត ហើយ​បាន​រលត់ទៅវិញ​នៅ​ម៉ោង​១១​និង​៣០​នាទី ។​

   លោក​បន្តថា មូលហេតុ​មានកម្ម​ករអុជ​ទៀន​សែន​ចូលឆ្នាំ​ចិន​បន្តិចបន្តួច​មិនបាន​មើល​បណ្តាល​ឲ្យ​ឆេះ​តូប​កម្មករសំណង់​៦​តូប​ប្រវែង​១៦​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​រួមទាំង​ទ្រព្យសម្បត្តិរបស់​កម្មក​រ នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី ប៉ុន្តែ​ពុំមាន​អ្នកស្លាប់​ឬ​របួស​ឡើយ ៕

adverise with khmeread

មតិយោបល់