adverise with khmeread Giphy

បុរស​ពីរ​នាក់​ប៊ិះ​នឹង​ស្លាប់​ដោយសារ​រន្ទះបាញ់​

​    ​បុរស​ពីរ​នាក់​ក្នុងប្រទេស​អូស្ត្រាលី​រង​ភាពភ័យខ្លាច​យ៉ាងខ្លាំង​បន្ទាប់ពី​ឈរ​ថត​ទិដ្ឋភាព​មេឃងងឹត​និង​មាន​ពពក​ខ្មៅ នៅពេល​រន្ទះបាញ់​ទឹកសមុទ្រ​ឆ្ងាយ​ពី​ខ្លួន​បុរស​ទាំងពីរ​នាក់​នោះ​ត្រឹម​តែមួយ​មែត្រ​ប៉ុណ្ណោះ​។​

​    ​វីដេអូ​មួយ​ដែល​ផូស​ដោយ Nick Panayiotou និង Daniel Dudman បាន​កំពុង​ចាប់យក​ទិដ្ឋភាព​មេឃងងឹត​និង​កូន​ព្យុះ​ក្នុងផ្ទះ​កាណូត​មួយ​ក្នុង​ថ្ងៃ Oyster Bay នៅ​ទីក្រុង Sydney កាលពី​ថ្ងៃ​សៅរ៍​នេះ​។​

​    ​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​មិន​ហ៊ាន​ចេញទៅ​ក្រៅ​នោះទេ ព្រោះ​សម្លេង​នៃ​រន្ទះបាញ់​ដ៏​ទ្រហឹង​បានធ្វើ​ឲ្យ​គេ​ភ័យខ្លាច​ជាខ្លាំង​។ ក្រោយ​កើតហេតុ ពួកគេ​ទាំងពីរ​នាក់​បាន​ស្បថ​លែង​ទៅ​ទីនោះ​តទៅទៀត​ហើយ​។​

​    ​បន្ទាប់ពី​រន្ទះបាញ់ ពួកគេ​ទាំងពីរ​អ្នក​បាន​ស្រែក​យ៉ាងខ្លាំង​មុនពេល​វីដេអូ​នោះ​កាត់ផ្ដាច់​។ ហើយ​កូន​ព្យុះ​ដែល​បក់បោក​នៅ​ទី​នោះបាន​កាត់ផ្ដាច់​អគ្គស​នី ដោយ​ធ្វើ​ឲ្យ​ផ្ទះ​៧០.០០០​ខ្នង​គ្មាន​ចរន្ត​អគ្គីសនី​ប្រើប្រាស់ នេះ​បើ​យោងទៅលើ​ប្រភព​វេ​ប​សាយ ABC News៕

 

adverise with khmeread

មតិយោបល់