ទាហានប្រទះឃើញទារកអាយុ ១ ខួប នៅរស់ទាំងអត់បានបៅទឹកដោះ ៤ ថ្ងៃ នៅក្នុងគំនរបាក់បែកនៃអគារនៅក្រុងម៉ូស៊ុល ដែលកំពុងផ្ទុះសង្គ្រាមខ្លាំងក្លា

វីដេអូដ៏ក្រៀមក្រំមួយបានបង្ហាញពីទិដ្ឋភាពរបស់ទារកអត់ឃ្លានដ៏កម្សត់ម្នាក់ ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកនៃសាលារៀនមួយ ដែលត្រូវបានបំផ្ទុះក្នុងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីអាចបន្តរស់រៀនមានជីវិតរហូតដល់រយៈពេលបួនថ្ងៃដោយយថាកម្មរបស់ខ្លួន។

វីដេអូបានបង្ហាញពីសកម្មភាពរបស់ទាហានអ៊ីរ៉ាក់កំពុងលាងសម្អាតនូវសំណល់កខ្វក់ចេញពីទារកអាយុមួយខួប ដែលម្តាយរបស់គាត់ត្រូវបានគេជឿជាក់ថាត្រូវបានសម្លាប់នៅក្នុងសមរភូមិកំពុងបន្តដ៏ក្តៅគគុករវាងពួកឧទ្ទាម ISIS និងទ័ពរបស់រដ្ឋាភិបាល។

ទារកដែលនៅមានសុខភាពល្អធម្មតាមួយរូបនេះ ត្រូវបានប្រទះឃើញ ខណៈដែលទាហានរបស់អ៊ីរ៉ាក់បានចូលទៅកាន់កាប់ឡើងវិញទៅលើទីក្រុងចំណាស់ដ៏ល្បីល្បាញមួយនេះ ដែលជាបន្ទាយចុងក្រោយបំផុតរបស់ពួក ISIS ក្នុងទីក្រុងម៉ូស៊ុល៕

adverise with khmeread
tiger
Loading ad ...