ទាហានកាណាដាល្បីលេខ ១ ខាងបាញ់កាំភ្លើងស៊ីបពីចម្ងាយ!!! ឥឡូវបង្កើតប្រវត្តិសាស្ត្រមួយទៀតហើយ គឺបាញ់ពួក ISIS ពីចម្ងាយ ៣,២ គីឡូម៉ែត្រ ចំក្បាលដេកស្តូក

ទាហានបាញ់កាំភ្លើងស៊ីបម្នាក់ ទទួលបានកន្លែងមួយនៅក្នុងសៀវភៅប្រវត្តិសាស្រ្តយោធា ដោយបានសម្លាប់ពួកឧទ្ទាមរដ្ឋអ៊ីស្លាមជីហាដម្នាក់ពីចម្ងាយជាងពីរម៉ាយ (ជាង ៣,២គីឡូម៉ែត្រ)។

វរជនសញ្ជាតិកាណាដារូបនេះ បានបង្កើតនូវរឿងដ៏អស្ចារ្យបំផុតមួយនេះពីអាគារកម្ពស់ខ្ពស់មួយ អំឡុងប្រតិបត្តិការមួយក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមុន ដែលវាត្រូវបានបង្ហាញកាលពីថ្ងៃពុធ។

គាត់ស្ថិតនៅទីតាំងដ៏ឆ្ងាយ ដែលគ្រាប់កាំភ្លើងប្រើរយៈពេលស្ទើរតែដប់វិនាទីដើម្បីរត់ចំគោលដៅរបស់វា។ ប្រភពយោធាមួយបាននិយាយថា ការបាញ់មួយនេះត្រូវបានធ្វើឡើងអំឡុងការវាយប្រហារមួយរបស់ពួក ISIS ទៅលើទ័ពរបស់អ៊ីរ៉ាក់។

គ្រាប់កាំភ្លើងនេះ ត្រូវ​បានបាញ់ចេញពីកាំងភ្លើងស៊ីប McMillan TAC-50 ពីទីកន្លែងខ្ពស់មួយ
និងប្រើពេល ១០វិនាទី ដោយគ្រាប់កាំងភ្លើងរត់បានចម្ងាយ៣,២១៩ គីឡូម៉ែត្រ ទៅចំយុទ្ធជនអាយស៊ីសនោះដែលបានកំពុងវាយប្រហារទៅលើកងទ័ពអ៊ីរ៉ាក់។

ការបាញ់ដោយទាហានកាណាដា អ្នកបាញ់កាំភ្លើងស៊ីបដែលមិនបញ្ចេញឈ្មោះនេះ បានបំបែកឯតទគ្គកម្ម
កាលពីពេលមុនរបស់ទាហានអង់គ្លេស លោក ក្រេក ហារីសុន ដែលបានសម្លាប់ទាហានតាលីបង់ម្នាក់ជាមួយនឹងកាំភ្លើងស៊ីប 338 Lapua Magnum នៅចម្ងាយ ១,៥៤ ម៉ាយ ( ២,៤៧៩ គីឡូម៉ែត្រ) កាលពីឆ្នាំ ២០០៩។

ការបាញ់សម្លាប់នៅចម្ងាយឆ្ងាយបំផុតទី៣ ត្រូវបានបាញ់ដោយទាហានកាណាដា លោក រ៉ុប ហ្វួឡុង ដែលបានបាញ់សម្លាប់ជនសកម្មប្រយុទ្ធអាហ្វហ្គានីស្ថានម្នាក់ នៅចម្ងាយ១,៥១ម៉ាយ(២,៤៣០ គីឡូម៉ែត្រ) កាលពីឆ្នាំ២០០៣ ។

កងទ័ពពិសេសកាណាដា ត្រូវបានគេទទួលស្គាល់ចំពោះជំនាញបាញ់កាំភ្លើងស៊ីបនៅចម្ងាយឆ្ងាយៗ
ដែលត្រូវបានចាត់ទុកថាបាញ់ត្រង់បំផុតនៅលើពិភពលោក៕

adverise with khmeread