បើម៉ូតូលឿនដូចហោះ! ទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយស្លាប់ម្នាក់របួស ២ នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាម និង២នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពី​យប់​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧កើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦A មុខបុរីប៉េងហួតស្ថិតក្នុង​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វារ។

ប៉ូលិសនិយាយថា ដំបូងមានយុវជន៣នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ MSX ស្លាកលេខភ្នំពេញ 1FM-8106 បើកបរដោយឈ្មោះ ស្រស់ រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែង អ្នករួមដំណើរឈ្មោះ សេង ធីលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនដេរ ស្នាក់នៅឃុំជាមួយគ្នា របួសយ៉ាងដំណំដេកពេទ្យកាល់ម៉ែត និងឈ្មោះ សាន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅឃុំជាមួយគ្នារបួសស្រាលដេកពេទ្យកាល់ម៉ែត។

ម៉ូតូខាងលើនេះបើកបរ​ក្នុង​ល្បឿន​លឿន​ខណៈពេល​មេឃ​កំពុង​ភ្លៀង​បាន​ជ្រុល​ទៅបុក​រ៉ឺម៉ក់​ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1D-5395 ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ក្នុង​ថ្លុកឈាម​ និង​របួសធ្ងន់២នាក់។ រីឯ​អ្នកបើក​រ៉ឺម៉ក​ក៏​រងរបួស​ស្រាលរត់បាត់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab