​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​នៅ​ហូជីមិញ​

​    ​ភ្លើង​ឆេះ​ដ៏​ធំ​មួយ​នៅ​ឃ្លាំង​ស្តុក​ទំនិញ​ដូចជា​គ្រឿងសំណង់ ជញ្ជាំង​ប្លា​ស្ទិ​ក គ្រឿង​អេឡិចត្រូនិក គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ក្នុង​ទីក្រុង​ហូជីមិញ បាន​បង្កឱ្យមាន​ការបំផ្លិច​បំផ្លាញ​ទីតាំង​និង​ទ្រព្យសកម្ម​របស់ខ្លួន​។​

​    ​ការឆេះ​នេះ​បានចាប់ផ្ដើម​នៅវេលា​ម៉ោង ២៣:៣៥ នាទី នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ឃ្លាំង​ទំហំ ៥.០០០ ម៉ែត្រការ៉េ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន South Logistics JSC ក្នុង​កំពង់ផែ​សៃ​ហ្គ​ន​។​

​    ​យោងតាម​លោក​វរសេនីយ៍ឯក Le Tan Buu ប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា ភ្លើង​បាន​ឆេះ​ចេញពី​បន្ទប់​ស្តុក​ទំនិញ​មួយ​ហើយក៏​ឆាបឆេះ​ទៅ​កន្លែង​ផ្សេងទៀត​យ៉ាង​ឆាប់រហ័ស​។​

​    ​មិន​មានការ​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ឡើយ ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​មូល​ហេតុដែល​បង្កឱ្យមាន​ការឆេះ​៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab