រយៈពេល ៣ ម៉ោង ពលរដ្ឋសង្កាត់​ព្រែក​ឯង ២ នាក់ស្លាប់ក្រោមកង់ឡានកុងតឺន័រ​...

​ភ្នំពេញ ៖ គ្រាន់តែ​រយៈពេល​តែ ៣ ម៉ោង​ប៉ុណ្ណោះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ក្នុង​កន្លែង​តែមួយ បណ្តាលឱ្យ​មនុស្ស​ស្លាប់​ពីរ​នាក់​ដែល​បង្កឡើង ដោយ​រថយន្ត​ធុន​ធំ​ទាំងអស់​កើតឡើង​នា​ព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៧​នេះ​។​

​លោក​វរៈសេនីយទោ ឯក សារ៉ន អធិការរង​ខណ្ឌ​ច្បារអំពៅ​បានឱ្យដឹងថា គ្រាន់តែ​ចន្លោះពេល​តែ ៣ ម៉ោង​ប៉ុណ្ណោះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​តែមួយ​លើ​កំណាត់​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ បណ្តាលឱ្យ​បុរស ពីរ​នាក់​បាន​ស្លាប់​ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ទាំងអស់​។​

​លោក​អធិការ​ង​បាន​បន្តថា គ្រោះថ្នាក់​លើក​ទី​១​វេលា​ម៉ោង​៨​ព្រឹក​នេះ​នៅ​ចំណុច មុខ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​បើកបរ​ប្រជែង​គ្នា ហើយ​ទៅបុក​ម៉ូតូ​ម៉ាក​សង់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បណ្តាលឱ្យ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​ស្លាប់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​។ ជនរងគ្រោះ​ឈ្មោះ ស្វាយ សំ​រ៉ង់ អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​លុះ​មកដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​ស្ថិតនៅ​កន្លែងកើតហេតុ​ដដែល​មាន រថយន្ត​សណ្តោង​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6855 បាន​បើក​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1E-3640 ខណៈដែល​ជនរងគ្រោះ​បត់​ម៉ូតូ​ឆ្លងផ្លូវ​ចូល​ផ្ទះ ស្របពេល​រថយន្ត​មកពី​ក្រោយ បាន​បុក​រួច​កិន​ពីលើ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​។​

     ចំណែក​រថយន្ត​បង្ក​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាប់បាន​ប្រគល់​ទៅ​ប៉ូលិស​ចរាចរណ៍​ជើងគោក​ដោះស្រាយ​សំណង​ទៅ​គ្រួសារ​ជនរងគ្រោះ​។ នេះ​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនគួរ​កើតមាន​ក្នុង​កន្លែង​តែមួយ​ស្លាប់​មនុស្ស​ពីរ​នាក់​សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ព្រែក​ឯង​ទាំងអស់​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab