ក្រុមហ៊ុន EverYoung កំពុងល្បីល្បាញនៅកូរ៉េ ដោយសារជួលបុគ្គលិកអាយុចាប់ពី ៥៥​ ឆ្នាំឡើងទៅ

ក្រុមហ៊ុន EverYoung គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាមួយមានមូលដ្ឋាននៅកូរ៉េខាងត្បូង មានការរឹតបន្តឹងមិនធម្មតាមួយនៅពេលជួលបុគ្គលិកថ្មីធ្វើការ ដោយបេក្ខជនដាក់ពាក្យធ្វើការត្រូវតែមានអាយុយ៉ាងហោចណាស់ ៥៥ ឆ្នាំ។ ហើយវាគឺជាផ្លូវមួយ ដែលក្រុមហ៊ុននេះរកឃើញចាប់តាំងពីពេលបង្កើតដំបូងក្នុងឆ្នាំ ២០១៣ ហើយឥឡូវក្រុមហ៊ុននេះមានបុគ្គលិក ៤២០ នាក់មានអាយុចាប់ពី ៥៥ ឆ្នាំ ដល់ ៨៣ ឆ្នាំ។

វប្បធម៌របស់ក្រុមហ៊ុនជាច្រើនរបស់កូរ៉េខាងត្បូងគឺ ល្បីខាងបង្ខំឱ្យបុគ្គលិកក្រុមហ៊ុនឆាប់ចូលនិវត្តន៍ មុនពេលពួកគេអាចឈានទៅដល់អាយុចូលនិវត្តន៍ ៦០ ឆ្នាំបាន ប៉ុន្ដែស្ថាបនិកក្រុមហ៊ុន EverYoung លោក Chung Eunsung សង្ឃឹមថាការអនុវត្តន៍នេះ នឹងបង្ហាញថាមនុស្សចាស់នៅតែមានតម្លៃសម្រាប់ក្រុមហ៊ុនមួយដូចអ្នកធ្វើការវ័យក្មេងដែរ។

ក្រុមហ៊ុន EverYoung គឺជាក្រុមហ៊ុនគ្រប់គ្រងមាតិកាមួយដែលបណ្ដុះបណ្ដាលបុគ្គលិករបស់ខ្លួនដើម្បីប្រើប្រាស់ Platform ឈ្មោះ Naver ជាកំណែក្រុមហ៊ុន Google របស់កូរ៉េខាងត្បូង។ មនុស្សភាគច្រើនជឿជាក់ថា មនុស្សចាស់ធ្វើការយឺត និងភ្លេចភ្លំាងនៅពេលធ្វើការផ្នែកបច្ចេកវិជ្ជា ប៉ុន្ដែលោក Chung Eunsung អះអាងយ៉ាងរឹងមាំថា បុគ្គលិកចំណាស់ពោរពេញទៅដោយចំណង់ចំណូលចិត្ត និងថាមពេល ហើយជានិច្ចកាលឆាប់ចាប់បានជំនាញថ្មី។ លើសពីនោះ គាត់នៅនិយាយថា ពួកគាត់បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងមិនងាយបាក់ស្មារតីដូចអ្នកធ្វើការវ័យក្មេងទេ។

បុគ្គលិករបស់ក្រុមហ៊នេះធ្វើការត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ និងមានពេលសំរាកក្នុងម៉ោងការងារ ១០ នាទីរៀងរាល់ពេល ៥០ នាទីម្ដងទៀតផង។ ពួកគាត់អាចបរិភោគចំណីម៉ាឆ្អែតដែលក្រុមហ៊ុនស្តុកទុក គេងលើគ្រែនិងអានសៀវភៅ និងវាស់សម្ពាធឈាមពិនិត្យសុខភាពផ្ដល់ឱ្យដោយក្រុមហ៊ុនទៀតផង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab