ស្រីស្អាតពូកែម៉ាស្សាបន្លំលួចលុយ ចេញចូលគុកញឹកញាប់ ឥឡូវចូលគុកម្តងទៀត

ភ្នំពេញ ៖ ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បាននាំខ្លួនស្រ្តីម៉ាស្សាចំនួន៣នាក់ សង្ស័យលួចលុយភ្ញៀវទៅតុលាការសាជាថ្មីទៀតហើយនៅព្រឹកថ្ងៃទី២៣ខែមិថុនានេះ បន្ទាប់ពីក្រុមស្រ្តីទាំងនេះ មិនចេះរាងចាល ប្រព្រឹត្តតែអំពើលួចមិនស្វាង ហើយជនរងគ្រោះប្តឹងក៏មិនស្វាងក្រោយពី​ចាប់ខ្លួនបានផ្អែកទៅតាមបណ្តឹង កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនៅផ្ទះកោសជប់ ម៉ាស្សា តាមផ្លូវ ២០០៤ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ស្រ្តីសង្ស័យក្នុងសំណុំរឿង ប្រព្រឹត្តអំពើលួចលុយ ទាំង៣នាក់ ទី១ ឈ្មោះ ហេង ធូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កោសជប់ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ជាមេក្លោង, ទី២ ឈ្មោះ សៅ សុខហេង ប្តូរឈ្មោះថ្មី អុល បុប្ផាភេទស្រី អាយុ១៨ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិពាមរ៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៣ឈ្មោះ តុល ស្រីវី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិសេរីមាន់១០ ឃុំហាន់ជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

ប៉ូលិសបានឱ្យដឹងថា ស្រ្តីសង្ស័យខាងលើ ចាប់ឃាត់ខ្លួនជាច្រើនលើកច្រើនសាមិនស្វាង លើកនេះមិនដឹងថាជាលើកចុងក្រោយឬយ៉ាងណានោះទេបន្ទាប់ពីលួចលុយភ្លៀវ ២០០ ដុល្លារ  ពីឈ្មោះ មៀវ សុខជា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនចំការកៅស៊ូ ស្នាក់នៅជាមួយបងប្អូននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីទទួលបណ្តឹងទើបកម្លាំងប៉ូលិសចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ក្រុមស្រ្តីដៃរហ័សខាងលួចលុយភ្ញៀវនេះ មិនដែលឃើញតុលាការសម្រេចឃុំខ្លួនឡើយចាប់លើកណាយ៉ាងយូរ៤ថ្ងៃ នឹងរួចខ្លួនវិញ ទោះជាកន្លង​មក អាជ្ញារធរធ្លាប់បិទទាំងហាង កោសជប់ អស់ពីកន្លែងមួយ រត់ទៅបើកកន្លែងមួយក៏ដោយចុះ។

ស្រ្តីសង្ស័យ ក្រោយពីប៉ូលិសឃាត់ខ្លួនលើកនេះ បញ្ជូនទៅតុលាការ ហើយភាគីជនរងគ្រោះ រងចាំមើលវាសនា ជនសង្ស័យតើត្រូវបានតុលាការសម្រេចជោគជតារាសី យ៉ាងណា សូមរងចាំតាមដានទាំងអស់គ្នា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab