ដំរីកម្សត់ រអិលជើងស្លាប់នៅក្នុងរណ្តៅបង្គន់ក្បែរម្ចាស់របស់វា

ក្រចេះ ៖ សត្វ​ដំរី​ញី​មួយ​ក្បាល បាន​រអិល​ជើង​ធ្លាក់ចូល​រណ្តៅ​បង្គន់​ចាស់ បាក់ក​ងាប់ចោល​ម្ចាស់ ​ដែល​ធ្លាប់តែ​ជិះ​លើ​ខ្នង។ ​គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើង​កាលពី​ល្ងាច​ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​វត្ត​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។ 

ហ្មដំរីបាននិយាយថា មុនពេល​កើតហេតុ រូបគាត់​បាន​ជិះ​ដំរី​ញី​របស់គាត់ ដើរ​លក់​ថ្នាំបុរាណ។ លុះ​មកដល់​កន្លែងកើតហេតុ រូបគាត់​បាន​ឈប់​លក់​ថ្នាំ និងបាន​នាំ​ដំរី​ទៅ​សម្រាក​ជ្រក​ភ្លៀង​នៅក្នុង​វត្ត​ស្នួល នៅ​ស្រុក​ស្នួល ខេត្តក្រចេះ។ ស្រាប់តែ​ដំរី​របស់គាត់​រអិល​ជើង ធ្លាក់​រណ្តៅ​បង្គន់​ចាស់​មួយ បណ្តាល​ឱ្យ​ដំរីគាត់​បាក់ក​ងាប់​គួរឱ្យសោកស្តាយបំផុត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab