ឆេះផ្ទះ២ខ្នងនៅកំពង់ធំបណ្តាលមកពីចៅលេងភ្លើង

កំពង់ធំ ៖ មាន​ករណី​អ​គិ្គ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជា​ពល​រដ្ន នៅក្នុង​ភូមិ​ម្សាក្រង​ជើង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំដែលការឆាបឆេះ​បណ្ដាលមកពី ចៅ​លេង​ភ្លើង ដាំបាយ ធ្វើឱ្យ ឆេះ​ផ្ទះ​ចំនួន២ខ្នង​ទាំងស្រុង តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧រ​សៀល។ 

សមត្ថកិច្ចនិយាយថា ផ្ទះដែលឆេះទំហំ​ខូចខាត ទី១ មានផ្ទះ​ទំហំ៦ម៉ែត្រx១១ម៉ែត្រ ធ្វើ​ពី​ឈើ​ក្រាល​ក្តារ ប្រក់​ស័​ង្គ​សី ជញ្ជាំង​ស័​ង្គ​សី។ ខូចខាត​សម្ភារៈរួមមានឆេះ​អស់​លុយ​ចំនួន៦០០$​អាមេ​រិក និង​សម្ភា​រៈមួយចំនួន ម្ចាស់​ឈ្មោះ ភិន ណៃ ភេទ​ស្រី​អាយុ៦៧ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​ខាងលើ។  

ចំណែកផ្ទះទី២​ទំហំ៤ម៉ែត្រx៥មែត្រ ធ្វើ​ពី​ឈើ ក្រាល​ក្តារប្រក់​ស័​ង្គ​សី ជញ្ជាំង​ស្លឹក ពុំមាន​ខូច​ខាត​អ្វី​ធំដុំ​នោះទេ ម្ចាស់​ឈ្មោះ​ ឌៀប ខន ភេទ​ស្រី​អាយុ៨២ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ។ 

ប្រតិបត្តិការនេះកម្លាំង​អាវុធហត្ថ ស្រុក​ស្ទោង​ចំនួន៦នាក់​រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹក​នាំ​ដោយ​លោក​វរ​សេនី​យ៏​ត្រី ឃុន ភា​រៈមេបញ្ជាការ​ស្រុក​ស្ទោង សហការ​ជាមួយ​បងប្អូន​ប្រជា​ពល​រដ្ន ជួយ​ព​ន្លត់​ភ្លើង បាន​ទាំងស្រុង៕

adverise with khmeread