បុរសម្នាក់ត្រូវឃាតករសម្លាប់សមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីប្លន់សម្លាប់យករថយន្ត

កំពង់ធំ ៖ កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ស្រុក​ស្ទោង បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ចំណុច​គល់ស្ពាន​គោល​ខាងកើត ស្ថិតក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោងនៅ​ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៧ ហើយក្នុងករណីនេះ​សមត្ថកិច្ច​បា​ន​ដាក់​ការសង្ស័យថា ជា​អំពើ​ឃាតកម្ម ដើម្បី​ប្លន់​យក​រថយន្ត​ របស់​ជន​រងគ្រោះ។ 

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សៅ ឆុន រស់នៅ​នៅ​ភូមិ​តា​ទ្រាល ឃុំ​ប្រឡាយ ស្រុក​ស្ទោង បានផ្ដល់​ព័ត៌មាន​ដល់​កម្លាំង​សមត្ថកិច្ច​ថា ខ្លួន​បានឃើញ​សាកសព​មនុស្ស​ប្រុស ស្ថិតនៅ​ចំណុច​ខាងលើ។ 

ក្រោយ​ទទួល​ព័ត៌មាន សមត្ថកិច្ច​ក៏បាន​ចុះទៅ​ត្រួតពិនិត្យភ្លាមៗបើតាម​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណបើកបរ សព​បុរស​ម្នាក់នេះ មានឈ្មោះ ធឿន ឡា​វី កើត​នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៩ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ 9B ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ 

លោក ឃុន ប៊ុនហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បានដាក់​ការសង្ស័យថា អំពើ​ឃាត​កម្មនេះ ប្រហែល​ដើម្បី​ប្លន់​យក​រថយន្ត​របស់​ជន​រងគ្រោះ ព្រោះ​មាន​ប្រជាពលរដ្ឋ​ស្គាល់​ថា ជនរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី។ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab