រំលឹកឡើងវិញ មូលហេតុដែលអប្សរាមិនពាក់អាវ!!

ចាប់តាំងពីសម័យ​ទំនើប​បាន​ឈាន​មកដល់ ទម្លាប់​ស្លៀក​ប៉ឹង​របស់ជនជាតិខ្មែរលើ ជាពិសេ​សរ​បស់​ស្ត្រី​ខ្មែរ​ ដែ​មានមក​តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ និង​អង្គរ ក៏​ត្រូវបាន​បោះបង់ចោល​បន្តិចម្តងៗ។ តែ​នៅ សម័យអង្គរសម្ព័​ន្ធ​ភាពវប្បធម៌ រវា​ង​ខ្មែរ និង​កុលសម្ព័ន្ធ​ខ្មែរលើ​មាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ជាទីបំផុត។ អ្វីមួយ​ដែល​ចម្លាក់​បុរាណ​បានបង្ហាញ​បញ្ជាក់ប្រាប់ គឺ​ក្នុង​បរិបទសង្គមវប្បធម៌​នេះហើយ​ដែល​ចម្លាក់​ស្រី​របាំ ឬ​ស្រី​ទេពអប្សរ​ចំនួន​ជាង ១៥០០ ត្រូវបាន​ឆ្លាក់​លម្អ​ជញ្ជាំង ប្រាសាទអង្គរវត្ត គួរឱ្យចង់គយគន់​ជា​អនេក ។ វត្តមាន​របស់​ស្រី​របាំ​ទាំងនោះ ពិតជា​ធ្វើឱ្យ​យើង​ស្គាល់​នូវ​បរិយាកាស​សង្គម​វប្បធម៌​ខ្មែរ​នា​សម័យ​មហានគរ កាលពី ១០០០ ឆ្នាំមុន ។ រហូតមកទល់សព្វថ្ងៃនេះ ការស្រាវជ្រាវ​បាន​ផ្តោត​ជា​អាទិភាព​តែ​ទៅលើ​ផ្នែក ស្ថាបត្យកម្ម នៃ ប្រាសាទបុរាណ តែប៉ុ​ណ្ណោះ។ នេះ​ជា​កង្វះខាត​មួយ​គប្បី​យើង​ត្រូវបំពេញ ។

ក្នុងន័យនេះហើយ ការសិក្សា​អំពី​សម្លៀកបំពាក់​រវាង​ស្រី​ទេពអប្សរ និង​ជនជាតិ​ខ្មែរលើ ដោយឡែក​ជនជាតិ​បុឌិះ​នៅ​ប្រទេសវៀតណាម​ខាងត្បូង​បច្ចុប្បន្ន បានបង្ហាញ​ឱ្យដឹងថា ខេត្តសៀមរាប​អង្គរ​ក្នុង​អតីតកាល​ពិត​ជាមាន​ទំនាក់ទំនង​វប្បធម៌​យ៉ាង ជិតស្និទ្ធ​ជាមួយ​កុលសម្ព័ន្ធ​ខ្មែរលើ​ទាំងឡាយ​ដែល​រស់នៅក្នុង​ភូមិភាគឥណ្ឌូចិន​យើង​នេះ ហើយ​ទំនាក់ទំនង​នេះ​ត្រូវបាន​លាតត្រដាង​តាមលក្ខណៈ​នៃ​ប៉ឹង​ដែល​ស្រីទេពអប្សរ​ស្លៀក​នា​ជំនាន់​នោះ ហើយ​ដែល​ត្រូវគេ​ឆ្លា​ក់លើ​ជញ្ជាំង ប្រាសាទអង្គរវត្ត ។ ការដែ​លស្រី​ទេពអប្សរ​មានតែ​ក្រណាត់​មួយ​ចំអាម​សម្រាប់​គ្រប​កេរ្តិ៍ខ្មាស់ និង​ទុក​ដើមទ្រូង​នៅ​ទទេ​ដោយ​គ្មាន​អាវ​ដណ្តប់​ខ្លួន​នោះ ធ្វើឱ្យ​យើង​យល់ថា នាង​គឺជា​ជនជាតិភាគតិច​កំពុង​រស់នៅក្នុង​ទីក្រុង​ដ៏​រុងរឿង​ថ្កើងថ្កាន​មួយ គឺ រាជបុរី ឬ ទីក្រុង​យ​សោធរ​បុ​រៈ ។ នេះជាសក្ខីភាព​មួយ​បង្ហាញឱ្យឃើញ​នូវ​ទំនាក់ទំនង​វប្បធម៌ និង ជាតិ​ពិ​ន្ធុ​វិទ្យា​រវាង​ខ្មែរ​កាន់​វប្បធម៌​ឥណ្ឌា និង​កុលសម្ព័ន្ធ​មន-ខ្មែរ​រស់នៅ ក្នុង​តំបន់​នៃ​ខេត្តសៀមរាប​នា​សម័យ​នោះ៕

adverise with khmeread