adverise with khmeread 1

ក្រុម​ចម្រៀង Rainbow ត្រឡប់មកវិញ​ជាមួយនឹង​ស្ទីល​ប្លែក​សម្រាប់​អាល់​ប៊ុ​ម “Prism”

​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ ក្រុម​ចម្រៀង​ស្រី​កូរ៉េខាងត្បូង Rainbow បាន​បញ្ចេញ​រូបភាព​មួយឈុត​តាមរយៈ​វេ​ប​សាយ Naver Music​ជាមួយនឹង​ភាពឆើតឆាយ​ដែល​ពោរពេញ​ទៅដោយ​ពណ៌​ចម្រុះ​សម្រាប់​ការវិល​ត្រឡប់មកវិញ​របស់​ពួកគេ​ជាមួយនឹង​អាល់​ប៊ុ​ម​ខ្នាតតូច Prism​។​

​ជាមួយនឹង​សមាជិក​ក្រុម​នីមួយៗ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ដែល​តំណាង​ឲ្យ​ឥ​ន្ធ​ធនូ​នោះ ក្រុម Rainbow បានបង្ហាញ​មន្ត​ស្នេហ៍​ជាមួយ​អាវដៃវែង​ដ៏​ទន់​ល្មឿយ ធ្វើ​ឲ្យ​ភាព​សិច​ស៊ី​របស់​ពួកគេ​កាន់​តែមាន​ឥទ្ធិពល​។​

​បន្ថែម​ពីលើ​ក្រប​មុខ​សម្រាប់​អាល់​ប៊ុ​ម ពួកគេ​ក៏បាន​បង្ហាញ​ផងដែរ ជាមួយនឹង​រូបភាព​ក្រុម​ចំនួន​ពីរ​សន្លឹក​ផ្សេងគ្នា​ដែល​អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ឆ្លក់​វង្វេង​ដោយសារ​សម្រស់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ពួកនាង​។​

​ក្រុម Rainbow ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសម្តែង​របស់​ពួកគេ​ម្តងទៀត​នៅក្នុង​ខែកុម្ភៈ​នេះ​ជាមួយនឹង​អាល់​ប៊ុ​ម​ដែលមាន​បទ​ចម្រៀង​ផ្តើម​គេ “Whoo” ៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់