"យ៉ាងម៉េច...បម្រុងកាប់អញឬ?" និយាយមិនទាន់ផុតពីមាត់ផងធាក់ឪ២ជើងរង្គើធ្មេញ៥

ភ្នំពេញ ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារវាយឪពុកបណ្តាលឱ្យអស់ធ្មេញមុខ៥ ប្រព្រឹត្តនៅថ្ងៃទី ២១ មិថុនា ២០១៧ នៅវេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចផ្ទះលេខ៨៥ ផ្លូវបេតុង ក្រុម១ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានប៉ូលិសឃាត់ខ្លួន នៅថ្ងៃទី២៣ មិថុនា ២០១៧ វេលាម៉ោង៣ និង៣០នាទី រសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឃុន រិទ្ធា ហៅចេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ក្រុម១ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ត្រូវជាកូនជនរងគ្រោះ)។

ចំណែកជនរងគ្រោះឈ្មោះ ឡុង រី ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះលេខ៨៥ ផ្លូវបេតុង ក្រុម១ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ របួសស្នាម និងបន្សល់ទុក រង្គើ ធ្មេញមុខ៥ និងបែកកញ្ចប់ផ្ទះ១ផ្ទាំង។

តាមការបំភ្លឺរបស់ជនរងគ្រោះបានឱ្យដឹងថា ដំបូងគាត់បានយកកាំបិតទៅឱ្យកូនប្រសារឈ្មោះ វ៉ាញ់សាខឿន ដើម្បីធ្វើម្ហូប។ ស្រាប់តែជនសង្ស័យ(កូន)សួរទៅគាត់ថា "យ៉ាងម៉េចឯងយកកាំបិតមកបម្រុងកាប់អញឬ?"។

ជនរងគ្រោះឆ្លើយថា "យកកាំបិតធ្វើម្ហូបទេ "។ ពេលនោះជនសង្ស័យ បានលោតធាក់គាត់ចំនួន២ជើង មួយជើងចំទ្រូង មួយជើងទៀតចំមាត់ បណ្តាលឱ្យរង្គើធ្មេញចំនួន៥ និងយកដុំថ្មគប់កញ្ចក់ទ្វារបណ្តាលឱ្យបែកចំនួន១ផ្ទាំង។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។ 

លុះដល់ថ្ងៃទី២៣ មិថុនា ២០១៧ វេលាម៉ោងប្រហែល១ និង៣០នាទីរសៀលជនសង្ស៏យបានចូលផ្ទះវិញបម្រុងវាយជនរងគ្រោះម្តងទៀត តែជនរងគ្រោះបានរត់ ចូលផ្ទះអ្នកជិតខាង រួចបានមកប្តឹងសមត្ថកិច្ច។ ក្រោយមកសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ នាំជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍កាកាបសាកសួរនិងបានកសាងឯកសារបញ្ជូនទៅផ្នែកជំនាញយុត្តិធម៌ខណ្ឌដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread