៣ នាក់ឆក់ស្លាប់ក្នុងទឹក ម្ចាស់រមណីយដ្ឋាន ២ នាក់ទៀតស្មានតែលង់ទឹក ចុះទៅជួយ ស្លាប់តាមដែរ

មនុស្សប្រាំនាក់ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់នៅសួនទឹកមួយកន្លែងក្នុងភាគពាយព្យប្រទេសតួកគី ក្នុងនោះរួមមានទាំងក្មេងជំទង់ ២ នាក់ និងក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់។ នេះបើយោងតាមវេបសាយ News.com.au ចេញផ្សាយថ្ងៃទី ២៤ ខែមិថុនា។

ក្មេងៗបីនាក់ត្រូវបានគេប្រទះឃើញឆក់ចរន្តអគ្គីសនីក្នុងអាងទឹកក្នុងទីក្រុង Akyyazi ខេត្ត Sakarya កាលពីថ្ងៃសុក្រ។ ម្ចាស់សួនទឹកវ័យ ៥៨ ឆ្នាំនិងកូនប្រុសអាយុ ៣០ ឆ្នាំក៏ត្រូវបានសម្លាប់ដែលនៅហេតុការណ៍ បន្ទាប់ពីលោតចុះទឹកទៅជួយក្មេងបីនាក់នោះ។ នេះបើយោងតាមប្រភពដដែល។

បុគ្គលិកនៅសួនទឹក ដែលនៅឆ្ងាយពីទីក្រុងអ៊ីស្តង់ប៊ុល ១៥០ គីឡូម៉ែត្រ ក្រោយទទួលដំណឹងទើបកាត់ផ្ដាច់ចរន្តអគ្គីសនីរមណីយដ្ឋាននោះ។

ជនរងគ្រោះទាំងប្រាំនាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យក្នុងទីក្រុង Akyazi ប៉ុន្ដែជាអកុសលមិនសង្គ្រោះជីវិតបានឡើយ។ មនុស្សពីរនាក់ផ្សេងទៀតត្រូវរបួសដែរ បន្ទាប់ពីប៉ះបង្កាន់ដៃដែកនៅក្បែរទឹកនោះ។ ហើយក្មេងដែលស្លាប់មានអាយុ ១២ ឆ្នាំ ១៥ និង ១៧ ឆ្នាំ។

ខណៈពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុអ្វីបានជាចរន្តអគ្គិសនីឆ្លងនៅក្នុងទឹកនោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab