ឃាត់ខ្លួនជនសង្ស័យ៧នាក់ប្រើប្រាស់គ្រឿងញៀន និងរក្សាទុកដាវ១ដើម

ភ្នំពេញ ៖ កម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ឋាន ប្រទះឃើញញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដេញឱ្យឈប់សាកសួរ តែជនសង្ស័យបានជិះម៉ូតូរត់រហូតដល់កន្លែងលាក់ខ្លួនក៏ឃើញជនសង្ស័យ៣នាក់សរុប៧នាក់ និងដាវកែច្នៃ១ដើមក្រសោបបានទាំងអស់នៅថ្ងៃទី២៣ មិថុនា ២០១៧ វេលាម៉ោង១១ និង១០នាទីយប់នៅចំណុចបន្ទប់ជួលលេខ៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១.ឈ្មោះ សាត ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២.ឈ្មោះ មឿន ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៣.ឈ្មោះ សួស រឿងរ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬ​ស្សីកែវ, ទី៤.ឈ្មោះ ឡុង ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅផ្ទះជួលផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៥.ឈ្មោះ លៀវ ធារិទ្ធ ភេទប្រុស អា​យុ​២៣ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល បឹងបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី៦.ឈ្មោះ ប៊ុត សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៧.ឈ្មោះ រឿន ណារ៉ូ ភេទប្រុស អាយុ​២០ឆ្នាំ មុខរបរកម្មកររោងចក្រ នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ។

សមត្ថកិច្ចបានដកហូត ដាវកែច្នៃ១ដើម ម៉ូតូចំនួន២គ្រឿង ទី១ម៉ាក Zoomer-X ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1FV-2898 និង១គ្រឿងទៀត ម៉ាកហុងដាអាយខន ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1H-8568 រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទ ល្មើសកុំឱ្យកើតមានឡើង។ 

លុះមកដល់ផ្លូវវេងស្រេង ភូមិជ្រៃកោង មុខក្លឹប ហ្វាន់ ក៏ប្រទះឃើញជនសង្ស័យចំនួន៤នា​ក់​ជិះ​ម៉ូតូ២គ្រឿងម៉ាក Zoomer-X និងមួយគ្រឿងទៀតម៉ាក អាយខនដោយ សមត្ថកិច្ចមានការសង្ស័យក៏ធ្វើការដេញ ដើម្បីឱ្យឈប់សួរនាំ តែជនសង្ស័យទាំងនោះ បានព្យាយាមជិះម៉ូតូរត់ រហូ​តដល់ចំណុចបន្ទប់ជួលលេខ៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែ​ជនសង្ស័យទាំង៤នាក់បានផ្តួលម៉ូតូចោលរត់ចូលបន្ទប់។

ភ្លាមនោះសមត្ថកិច្ចបានរត់ដេញតាមពីក្រោយរុញទ្វារបន្ទប់ចូល ក៏ឃើញជនសង្ស័យចំនួន៣​នាក់សរុប៧នាក់ បន្ទាប់សមត្ថកិច្ចយើងធ្វើការឆែកឆេរបន្ទប់រកឃើញដាវកែច្នៃ១ដើមរួម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួមនិងវត្ថុតាងបញ្ចូនមកសាកសួរបន្តនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនិតិវិធី៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab