បុរសអ្នកបោសសម្អាតនៅក្លឹប Derby ធ្វើការ ៥ ឆ្នាំក្លាយជាអ្នកមាន!! អ្នកកាសែតសួរថីបានក្លាយជាអ្នកមាន...ចម្លើយចេញមកកប់ស៊េរី

បុរសអង់គ្លេសម្នាក់ ក្លាយជាអ្នកមាន បន្ទាប់ពីបានធ្វើការនៅពហុកីឡាដ្ឋានមួយនៅប្រទេសអង់គ្លេស បន្ទាប់ពីធ្វើការអស់ច្រើនឆ្នាំមក។ បន្ទាប់ពីក្លាយជាអ្នកមាន មានអ្នកកាសែតជាច្រើនបានចោមរោមគាត់ដើម្បីសួរគាត់ថាតើគាត់ប្រែក្លាយជាអ្នកបោសសម្អាតក្នុងពហុកីឡាដ្ឋានម្នាក់ ទៅជាអ្នកមានដោយរបៀបណា។

អ្នកកាសែតសួរថា ៖ លោកតើលោកអាចប្រាប់អាថ៍កំបាំង ដែលបានក្លាយជាអ្នកមានដល់ពួកយើងដឹងផងបានទេ?

បុរសអង់គ្លេស ៖ អូ! គឺងាយដូចបកចេកអ៊ីចឹង។ រឿងគឺវាអ៊ីចេះ ខ្ញុំបានធ្វើការបោះសម្អាតឱ្យពហុកីឡាដ្ឋានឱ្យក្រុម Derby ប៉ុន្ដែក្រុមនេះលេងអន់ពេក ទើបខ្ញុំក្លាយជាអ្នកមានទៅ។

អ្នកកាសែត ៖ អ៊ីចឹងលោកភ្នាល់បាល់មែន?

បុរសអង់គ្លេស ៖ អត់ទេ! ខ្ញុំក្លាយជាអ្នកមានដោយសារតែ អ្នកគាំទ្ររបស់ក្រុម Derby ចូលមកពេញៗ ដើម្បីយកប៊ីដុងទឹកគប់ដាក់កីឡាករនៅលើតារាងបាល់ទាត់។ ហើយពេលចប់ការប្រកួតខ្ញុំក៏រើសប៊ីដុងទឹកនោះលក់ អស់រយៈពេល ៥ ឆ្នាំក៏សន្សំប្រាក់ក្លាយជាអ្នកមានទៅ៕

adverise with khmeread