បញ្ជូនក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន២នាក់ បញ្ជូនទៅតុលាការ

ឧត្តរមានជ័យ ៖ កម្លាំងប៉ូលិស ១០ នាក់បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន មួយករណីនៅចំណុចផ្ទះសំណាក់ប្រាសាទមាស ស្ថិតក្នុងភូមិ-ឃុំ និងស្រុកត្រពាំងប្រា​សាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២ និង២០នាទីរសៀ​ល ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

លោក វរៈសេនីយ៍ទោ អិន កាយ អធិការប៉ូលិសស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ជនសង្ស័យចំនួន ២ នាក់ គឺទី១-ឈ្មោះ ផន ឧសភា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង​លើ និង ទី២-ឈ្មោះ ផូ ភា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកោះ ឃុំកៀនកោះ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំនិងស្រុកត្រពាំងប្រាសាទ។

ក្រោយការឃាត់ខ្លួន កម្លាំងប៉ូលិសជំនាញបានប្រមូលវត្ថុតាងដែលបានឆែកឆេរក្នុង នោះដក​ហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកក (lCE) ចំនួន០១កញ្ជប់តូច និង០២កញ្ជប់ធំល្មម, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន ១សន្លឹក, លុយខ្មែរចំនួន៥០៦​.៣០០​រៀល, លុយបាតចំនួន ៣៥០បាត, លុយដុង ចំនួន ៨០២.០០០ដុង, ខ្សែលោហៈធាតុលឿង​០១​ខ្សែ និងចិញ្ជៀនលោហៈធាតុលឿង ០៤វង់។

បច្ចុប្បន្នកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab