ស៊យហើយស្រីឡូត!!! សមត្ថកិច្ចចម្រុះចុះចាប់សាច់សត្វព្រៃ ៥៧ គីឡូក្រាមនៅហាង "ស្រី ឡូត ត្រពាំងជ្រក់ ម្លប់ស្បូវ"

ពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណី ជួញដូរ សត្វព្រៃខុសច្បាប់ នៅផ្ទះលក់សត្វព្រៃនៅហាងឈ្មោះ ស្រី ឡូត ត្រពាំងជ្រក់ ម្លប់ស្បូវ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ មិថុនា ២០១៧ នៅវេលាម៉ោង១ និង១២ នាទី រសៀល។

សមត្ថកិច្ចនិយាយថា កម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាបរួមមាន៖ ១.កម្លាំងអង្គការ សម្ព័ន្ធមិត្តការពារសត្វព្រៃ ចំនួន ២ នាក់, ២.កម្លាំងអាវុធហត្ថផ្ទៃប្រទេស ចំនួន ៥ នាក់, ៣.កម្លាំងមេព្រៃស្រុក្រគរ ចំនួន ០២ នាក់ និង៤.កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអន្សារចំបក ចំនួន ១ នាក់។

សមត្ថកិច្ចបន្តថា ម្ចាស់ហាងឈ្មោះ ជួន សី្រឡូត ភេទស្រី អាយុ ២៩ ឆ្នាំ មានលំនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បានចាប់យកសាច់សត្វព្រៃ ដែលមានដូចខាងក្រោម៖ សាច់ជ្រូកព្រៃ ចំនួន ៤៥.៥០ គីឡូក្រាម, សាច់ត្រកួត ចំនួន ៦ គីឡូក្រាម, សាច់ឈ្លូស ចំនួន ១
គីឡូក្រាម, ជើងខ្លាឃ្មុំ ១ គូ ស្មើនឹង ៤.៥០ គីឡូក្រាម។ សរុបទាំងអស់ ចំនួន ៥៧ គីឡូក្រាម។

ចំពោះវត្ថុតាង និង ជនសង្ស័យត្រូវកម្លាំងជំនាញខេត្ត បញ្ជូនទៅតុលាការទាំងអស់៕

adverise with khmeread