adverise with khmeread 1

ក្រោយ​ចុះ​កុងត្រា ៣ ឆ្នាំ Jamie Vardy ស​ន្យ​ជួយ Leicester គ្រង​ពាន Premier League ឱ្យ​ទាល់តែ​បាន​

Jamie Vardy បាន​ប្តេជ្ញាចិត្ត​ពី​អនាគត​របស់គាត់​ក្នុង​ការតាមប្រមាញ់​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ជាមួយ​ក្រុម Leicester បន្តទៀត ដោយ​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​បន្ត​ស្នាក់អាស្រ័យ​ជាមួយ​ក្លឹប​។​

​ខ្សែប្រយុទ្ធ​ដែល​បាន​បង្ក​ឱ្យ​ក្រុម​ធំៗ​នៅ​លី​ក​កំពូល​អង់គ្លេស​ភ័យ​បែកញើស​ជោគ​ខ្លួន​រូបនេះ បាន​យល់ព្រម​ដាក់​ប៊ិក​ទៅលើ​ក្រដាស​ដើម្បី​ចុះ​លើ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​បី​ឆ្នាំ​ដែល​នឹងមាន​សុពលភាព​រហូតដល់រ​ដូ​វ​ក្តៅ​ឆ្នាំ ២០១៩ ខាងមុខនេះ​។​

​ខ្សែប្រយុទ្ធ​ក្រុម​ក​ញ្ច្រោ​ង វ័យ ២៩ ឆ្នាំ​រូបនេះ​ហាក់​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នា​រដូវ​កាល​នេះ ដោយបាន​បំប៉ោង​សំណាញ់​ទី ១៨ គ្រាប់​ទៅលើ​គូប្រកួត បានធ្វើឱ្យ​ឈរ​នៅលើ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ Premier League នាពេល​បច្ចុប្បន្ន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់