adverise with khmeread Cbd9999c 9aa2 40bf b7fe eedfb14c489c

ក្រុម​គ្រួសារ​របស់​តារាចម្រៀង ហ៊ួង អាន គេចទៅប៉េកាង បន្ទាប់ពី​មានភាព​ចម្រូង​ចម្រាស​

ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ចោម​រោម​ភរិយានិង​កូនប្រុស​របស់​តារា​ចម្រៀង​តៃ​វ៉ាន់ ហួង អាន (Huang An) នៅ​អាកាសយានដ្ឋាន Taiwan Taoyan International Aiport កាលពីថ្ងៃ​ព្រហស្បត្តិ៍ ខណៈ​ពេល​អ្នក​ទាំង​ពីរ​ត្រៀម​ឡើង​ជិះ​យន្តហោះទៅទីក្រុងប៉េកាំង​ ដើម្បីសួរសុខទុក្ខ​តារាចម្រៀង​រូបនេះ។

ការតាមរក​ទីកន្លែង​លាក់ខ្លួន​របស់​តារាចម្រៀង ហួង អាន បាន​ក្លាយ​ជា​ចំ​ណុច​ចាប់អារម្មណ៍​របស់​បណ្តាញព័ត៌មាននិង​អ្នកនិយម​អ៊ីនធើណិត​ បន្ទាប់ពី​លោក​មានគម្រោង​ត្រឡប់​មក​តៃវ៉ាន់​ដើម្បី​អបអរ​ចូល​ឆ្នាំថ្មី​ជាមួយ​គ្រួសារ។

អ្នក​និយមអ៊ីនធើណិត​ជាង​៦០.០០០​នាក់​អះអាងថា ពួកគេ​ចង់​មក​អាកាស​យានដ្ឋាននៅ​ពេល​តារាចម្រៀង​រូបនេះត្រឡប់​មកវិញ។ តាមព័ត៌មានថា ហួង​ គ្រោង​ត្រឡប់​មក​តៃវ៉ាន់វិញ។ 

ស្របពេលជាមួយគ្នា​នោះដែរ នៅ​ទីក្រុង Zhubei ជា​ក្រុងកំណើត​របស់​ ហ៊ួង  អ្នកជិតខាង​បាន​យក​បង់មកបិទជុំវិញ​ទ្វារមុខផ្ទះរួចសរសេរថា “នេះមិន​មែន​ជា​ផ្ទះ​របស់ ហ៊ួង ទេ សូមកុំច្រឡុំ”។ 

ហ៊ួង បានបង្កឲ្យ​មាន​កំហឹង​ជា​ទូទៅ​នៅ​តៃវ៉ាន់​កាល​ពី​ខែធ្នូ​ឆ្នាំមុន​នៅ​ពេល​​លោករិះគន់​តារាចម្រៀង​រួម​ជាតិ​ ចូវ ជូយូ (Chou Tzuyu) អាយុ​១៦​ឆ្នាំ​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូងតាមមីក្រូប្លក់ជាភាសាចិន។ លោក ហ៊ួង បាន​ចោទ​តារា​ចម្រៀង ជូ យូ ថា បាន​គាំទ្រ​ឯករាជ្យភាព​របស់​កោះតៃវ៉ាន់​ បន្ទាប់ពី​នាង​បាន​កាន់​ទង់​ជាតិតៃវ៉ាន់ទៅ​បង្ហាញនៅក្នុង​កម្មវិធីជជែក​កម្សាន្តមួយ​នៅ​កូរ៉េ​។ ជូ យូ ក្រោយ​មក​ត្រូវបាន​គេបង្ខំឲ្យ​ធ្វើ​ការសូមអភ័យទោស​​ដែល​ធ្វើ​ឲ្យសាធារណជនតៃវ៉ាន់​មានកំហឹង ហើយ​រឿងនេះបាន​ជះឥទ្ធិពល​ចំពោះ​ការបោះឆ្នោតនៅ​តៃវ៉ាន់កាល​ពីថ្ងៃទី​១៦​ខែ​មករា។ ហ៊ួង អាយុ៣៥​ឆ្នាំ​កើតនៅ​តៃវ៉ាន់ ប៉ុន្តែបាន​ចាប់ផ្តើម​អាជីព​របស់​លោកនៅ​ប្រ​ទេសចិន៕

adverise with khmeread

មតិយោបល់