adverise with khmeread Image1

ស្ទាបអង្អែលប្រដាប់ភេទ កូនស្រីចុងត្រូវប៉ូលិសឃាត់ខ្លួន

    ស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកថាឡាបរិវ៉ាត់ឃាត់ខ្លួននៅថ្ងៃទី
៤ ធ្នូឆ្នាំ២០១៥ វេលាម៉ោង៥និង៣០នាទីល្ងាចនៅចំណុចភូមិវាលដិញ ឃុំជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់ពីបានប្រព្រឹត្តអំពើអាស់ ស្ទាបអង្អែលប្រដាប់ភេទកូនស្រីចុងអាយុ៩ឆ្នាំ ខណ:ពេលម្តាយនាងមិននៅផ្ទះ។
    ប៉ូលិសស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា ការឃាត់ខ្លួនបុរសខាងលើនេះគឺធ្វើតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាឱ្យឃាត់ខ្លួនជនសង្ស័យឈ្មោះ សៃ ហួន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់ ភូមិវាលដិញ ឃុំជ្រៃ ស្រុកថាឡាបរិវ៉ាត់ ស្តីពីបទ
ប្រទុស្តកេរដោយយកដៃអង្អែលលេងលើប្រដាប់ភេទដែលជាអនីតិជន ជាកូនស្រី
ចុងអាយុ៩ឆ្នាំ កាលពីថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោងប្រហែល៩និង៣០នាទីនៅចំណុចលើផ្ទះ ក្នុងខណៈម្តាយក្មេងស្រីអវត្តមានមិននៅផ្ទះ។បន្ទាប់ពីដឹងរឿងស្ត្រីជាម្តាយបានដាក់ពាក្យប្តឹង រហូតឈានដល់ឃាត់ខ្លួន។
    ករណីខាងលើនេះប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
 

adverise with khmeread

មតិយោបល់