adverise with khmeread 2

ចាប់ផ្តើម​ស្តារ​ដី​ជាង​មួយ​ម៉ឺន​ហិកតា​ដើម្បី​ពង្រីក​កសិកម្ម​ដំណាំ​ស្រូវ (​មាន​វីដេអូ​)

    កំពង់ចាម ៖ ដីស្រែ​រិច​រិល​ដ៏​ធំ​ល្វឹងល្វើយ​ជាង​មួយ​ម៉ឺន​ហិកតា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាធាយ ខេត្តកំពង់ចាម ,​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ជាប់​ព្រំប្រទល់​ខេត្ត​កំពង​ឆ្នាំង ត្រូវបាន​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ប្រើ​គ្រឿងចក្រ​ទំនើប​ខ្នាត​យក្ស​ដើម្បី​ស្តារ​ដី​ឡើងវិញ ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ​ឲ្យ​ក្លាយជា​តំបន់កសិកម្ម​ដំណាំ​ស្រូវ​ក្រអូប​ធម្មជាតិ​ពណ៌​បៃតង​គ្រប់​រដូវ។​

     លោក​ឧកញ៉ា អេង ឌី​ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​មានប្រសាសន៍ ថា ក្រុមហ៊ុន​របស់លោក​បាន​ចុះមក​សិក្សា​នៅ​តំបន់​នេះ​ដំបូង​ប្រជាពលរដ្ឋ​ធ្វើ​បានតែ​ស្រែវស្សា ហើយស្រែវស្សា​នោះ​គឺ​ពឹងផ្អែក​លើទឹក​ភ្លៀង​។​បើ​មាន​ភ្លៀង​ច្រើន​កសិករ​ទទួលបាន​ផល បើក​គ្មាន​ភ្លៀង​មិន​ទទួលបាន​ផល​។​

    លោក​ឧកញ៉ា​អេង ឌី​ប៉ូ​មានប្រសាសន៍​បន្តថា ហេតុនេះ​ទើប​ក្រុមហ៊ុន​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ដើម្បី​រៀបចំ​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ​ឲ្យ​ក្លាយជា​តំបន់កសិកម្ម​ទំនើប​ពី​តំបន់​អត់មានទឹក​ក្លាយជា​តំបន់​មានទឹក​បរិបូរ​ណ៌​ហើយ​បន្ត​ចែកចាយ​ជូន​ប្រជា​ពល រដ្ឋ​នៅ​តំបន់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ​ប្រើប្រាស់​ថែមទៀត​។​

    លោក​ឧកញ៉ា​បន្តថា នា​ព្រឹក​ថ្ងៃទី​៦​កុ​ម្ភះ​ឆ្នាំ​២០១៦​ម្សិល​ម៊ិ​ញ​ក្រុមហ៊ុន​របស់លោក​ចាប់ផ្តើម​ស្តារ​ដី​ពី​ទួល​ពោធិ៍​ល្ង ស្រុក​បាធាយ ខេត្តកំពង់ចាម​ដោយ​ប្រើ​គ្រឿងយន្ត​ទំនើបៗ​ធុន​ធំ​ភ្ជួរ​ស្តារដី​ឡើងវិញ ដោយ​ត្រឡប់​ដី​ខាងលើ​ឲ្យ​ចុះក្រោម ហើយ​គាស់​ដី​ពីក្រោម​ឡើងលើ​វិញ ដើម្បី​ឲ្យ​ដី​មាន​សក្កា​នុព​ល​ខ្ពស់​បង្កបង្កើនផល​ស្រូវ​បានល្អ​។​លោក​បាន​នាំយក​បទពិសោធន៍​ពី​គម្រោងកសិកម្ម​ដំណាំ​ស្រូវ​ធម្មជាតិ​ទី​១​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​មក​អនុវត្ត​នៅ​តំបន់​ថ្មី​នេះ ។​

    លោក​ឧកញ៉ា​បន្តថា "​ចំពោះ​បញ្ហា​ប្រភពទឹក​លោក​គ្រោង​សុំ​គោលការណ៍​ពី​
​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ស្តារ​ព្រែក​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ ដោយមាន​ប្រភពពីរ គឺ​យក​ទឹក​ពី​ទំនប់​៦​មករា​ដែលមាន​ចម្ងាយ​ពី​ទីនេះ​៧០​គីឡូម៉ែត្រ ហើយ​មាន​ផលប៉ះពាល់​ច្រើន និង​ប្រភពទឹក​មួយទៀត​គឺ​ជីក​ព្រែក​ពី​ទន្លេ​យកមក​ទីនេះ​ជិត ហើយ​មាន​ផលប៉ះពាល់​តិច​"​។​

     " ប្រភពទឹក​ទាំង​២​កន្លែង​នេះ​ក្រុមហ៊ុន​អាចធ្វើ​បាន លុះត្រាតែ​មានការ​គាំទ្រ​ពេញទំហឹង​ពី​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"​។​

   ចុងក្រោយ​លោក​ឧកញ៉ា​ហ៊ាន​បញ្ជាក់​យ៉ាងច្បាស់​ថា "​សូម​សម្តេច​តេ​ជោ​ហ៊ុន សែន​សង្ឃឹម​ជឿរ​ជាក់​លើ​ក្រុមហ៊ុន​របស់លោក ដោយ​នាំយក​បទពិសោធន៍​ដែល​ទទួលបាន​ជោគជ័យ នៅ​គម្រោង​កសិកម្ម​ទី​១​ឃុំ​កំពង់​អុស​មក​ធ្វើ​នៅ​គម្រោង​ទី​២​នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ហើយនឹង​មិន​ឲ្យ​សម្តេច រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ខក បំណង​នោះឡើយ​"​។​

    បន្ទាប់មក​លោក​ឧកញ៉ា​បាន​បន្តដំណើរ​ទៅពិនិត្យ​មើល​ស្រូវ​ក្រអូប​នៅ​គម្រោង​កសិកម្ម​ទី​១​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​នៅ​ស្រែ​ខ្លះ​កំពុង​ចេញ​ផ្លែ និង ស្រែ​ខ្លះទៀត កំពុង​បែក​គុម្ព​មាន​ក្លិនប្រហើរ​ឈ្ងុយ​ឈ្ងប់​៕​

 

adverise with khmeread

មតិយោបល់