គីម ជុងអ៊ុន បញ្ជាមន្ត្រីទៅធ្វើទស្សនកិច្ចនៅតំបន់ឆ្នេរមេឌីទែរ៉ាណេ ដើម្បីចម្លងគំរូឆ្នេរ មកសាងសង់នៅប្រទេសខ្លួនឱ្យល្អដាច់គេនៅអាស៊ី

រដ្ឋាភិបាលរបស់លោក គីមជុងអ៊ុន នឹងមានគម្រោងសាងសង់រមណីយដ្ឋានឆ្នេរសមុទ្រតាមបែបឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដោយទទួលការបំផុតគំនិតពីឆ្នេរនិមិត្តរូបនៅប្រទេសអេស៉្បាញ ដោយរួមបញ្ចូលឆ្នេរល្បីល្បាញ Benidorm និង Salou។

គណៈប្រតិបភូ ២០ រូបមកពីរដ្ឋឯកោនេះបានធ្វើដំណើរទស្សនកិច្ចកាលពីដើមខែនេះ ដោយឆ្លងកាត់ព្រំដែនបារាំងទៅទីក្រុងបាសេឡូណា និងវ៉ាឡេនសៀ ដល់ទីក្រុងអាលីខាន់តេ ដើម្បីស្វែងរកការបំផុសគំនិតព្រោះកូរ៉េខាងជើងមានគម្រោងសាងសង់រមណីយដ្ឋានមាត់សមុទ្ររបស់ខ្លួនដ៏ធំនៅទីក្រុងកំពង់ផែវ៉ុនសាន ស្របពេលប្រជាជនកូរ៉េខាងជើងកំពុង "អត់ឃ្លាន"។

យោងតាមអ្នកនាំពាក្យស្ថានទូតកូរ៉េខាងជើងប្រចាំរដ្ឋធានីម៉ាឌ្រីដបានឱ្យដឹងថា គណៈប្រតិភូពិតជាភ្ញាក់ផ្អើលចំពោះប៉មរបស់ឆ្នេរ Benidorm និងសួនកម្សាន្ត ប៉ុន្តែបានបន្ថែមថា ឆ្នេរ Marina d'Or គឺជាគំរូដែលត្រូវម៉ាច់នឹងគម្រោងរបស់ពួកគេនៅទីក្រុងវ៉ុងសាន ដែលមានគោលដៅសម្រាប់ទីផ្សារក្នុងនិងក្រៅស្រុក។

គណៈប្រតិភូបានធ្វើដំណើរទៅទីក្រុងបាសេឡូណា ដោយមិនបានបង្ហាញការចាប់អារម្មណ៍នឹងអច្ឆរិយៈវត្ថុតាមមហាវិថី Antoni Gaudí ឬ Rambla ឡើយ។ អ្នកនាំពាក្យបានថ្លែងថា "យើងចង់ផ្ដោតលើឆ្នេរសមុទ្រព្រោះនោះគឺជាអ្វីដែលយើងចាប់អារម្មណ៍"។

យ៉ាងណាក្ដី គណៈប្រតិភូបានចាប់អារម្មណ៍នឹងឧទ្យានកម្សាន្ត Terra Mítica ដោយពួកគេលើកឡើងថា ថ្ងៃណាមួយទីក្រុងវ៉ុនសាននឹងបន្ថែមឧទ្យានកម្សាន្តដោយបង្ហាញពីរបៀបកូរ៉េខាងជើងវិវឌ្ឍទៅរកភាពល្អឥតខ្ចោះជាងគេអាស៊ី៕

adverise with khmeread