adverise with khmeread 1

ជន​ស្លៀកពាក់​ប៉ា​រ៉ា​២​នាក់​ឆក់យក​កាបូប​លុយ​ពី​ជនជាតិ​ឡាវ​៤​នាក់​

     ឧ​ត្ត​រ​មានជ័យ ៖ ក្រុម​ជន​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា​២​នាក់​បាន​បើករថយន្ត​មក​ពាំង​ផ្លូវ​រួច​ឆក់យក​កាបូប​មាន​លុយ​ដ៏​ច្រើន​និង​លោហធាតុ​ប្រាក់​ដុំ ពី​ជនជាតិ​ឡាវ​៤​នាក់​ជា​ប្តី​ប្រពន្ធ​២​គូ កាលពី​នៅ​ថ្ងៃ ០៦​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ថ្មី​ឃុំ​ត្រពាំង​តាវ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

     ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ ៦​កុ​ម្ភះ​ឆ្នាំ​២០១៦ មាន​ជនជាតិ​ឡាវ​៤​នាក់​(​ប្រុស​២​នាក់​ស្រី ២​នាក់​ជា​ប្តី​ប្រពន្ធ​)​បានធ្វើ​ដំណើរ​ចេញពី​ខេត្តស្ទឹងត្រែង​ក្នុង​គោលបំណង​ទៅលេង​ភ្នំពេញ​ដោយ​ស្គាល់​ទំនាក់ទំនង​តាមរយ​:​ឈ្មោះ សំណាង ដែល​ស្គាល់គ្នា​កាលពី​ថ្ងៃ​១២​មករា​ឆ្នាំ​២០១៦​មកម្ល៉េះ​នៅពេល​ជនរងគ្រោះ​មកលេង​នៅ​សៀមរាប​។​

     ក្រោយពី​បាន​ស្គាល់ឈ្មោះ​សំណាង បាន​កុំ​ម្ម៉​ង់​ទិញ​លោហ​:​ប្រាក់​ដុំ​ហើយ នៅ​ថ្ងៃ​៥​កុ​ម្ភះ​២០១៦ ជនរងគ្រោះ​បាន​យកប្រាក់​ចំនួន ៧០​គីឡូក្រាម​ចេញពី​ប្រទេស​ឡាវ​ចូលមក​ខេត្តស្ទឹងត្រែង និង​ចេញដំណើរ​ពី​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​០៦​កុ​ម្ភះ​ឆ្នាំ​២០១៦​ដោយ​ឈ្មោះ​សំណាង​ជា​អ្នក​បាន​បើកឡាន​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស មិនដឹង​ស្លាក​លេខ ។​

    ពេល​ជូន​មកដល់​ចំណុចកើតហេតុ​ក៏មាន​ឡាន​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ទៀត​មាន​គ្នា​២​នាក់់ ស្លៀកពាក់​ប៉ា​រ៉ា​បើកឡាន​មក​ពាំង​ពីមុខ​រួច​ចុះទៅ ហៅ​ឲ្យ​ជនរងគ្រោះ​ចេញពី​ឡាន​សួររក​លិខិតឆ្លងដែន​។​ពេលនោះ​ជនល្មើស​បាន​ឆក់យក​កាបូប​នៅ ក្នុង​ឡាន​ចំនួន​២​កាបូប រួច​បើកឡាន​គេចចេញ​ទាំង ឡាន ដែល​ដឹក​ជនរងគ្រោះ​ក៏​បើក​គេចចេញ​ដែរ។ ​តែ​ជនល្មើស មិនបាន​ឆែកឆេរ​ខ្លួន​ជនរងគ្រោះ​ទេ​និង​មិនមាន​អាវុធ​ឬ​គំរាម​សំឡុត​នោះដែរ​។​

     សម្ភារ​:​បាត់បង់​មាន​៖​លុយ​អាមេរិក​៤៥០០​ដុល្លារ​,​លុយ​ថង់​ចំនួន​៣៥០០០ បាត​, លុយ​វៀតណាម​ចំនួន ១០ លាន​ដុង​,​លុយ​លាវ ១៨ លាន​គីម​, ប្រាក់​ដុំ​ចំនួន ៧០ គីឡូក្រាម ។​

    ចំណែក​ជនរងគ្រោះ​មានឈ្មោះ​១-​ដួង​ណា​លី អ៊ុត​ដន​DOUANGNALY OUDON​ភេទ​ប្រុស អាយុ ៥១ ឆ្នាំ​. (​ប្តី​)២-​ដួង​ណា​លី ស៊ុម​ចាន់ DOUANGNALY SUMCHANH ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​(​ប្រពន្ធ​),៣-​ថាវ​ង់ សែង​ថង THAVONEXIENG  THONG ប្រុស​អាយុ ៤៤ ឆ្នាំ​( ប្តី​) ​និង​៤-​សាត សា​ឌី​វែង SATSADY VEING ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​(​ជា​ប្រពន្ធ​)​។​

   ក្នុងករណីនេះ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើ​អង្កេត តែ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង អាចជា​រឿងប្រឌិត​ច្រើនជាង​៕​

adverise with khmeread

មតិយោបល់