ថ្លៃទឹកដោះមិនអាចរារាំងបេះដូងស្មោះ!!! កូនកំលោះដែលរត់ចោលកូនក្រមុំរឿងថ្លៃទឹកដោះ រត់មករកកូនក្រមុំវិញហើយ បន្ទាប់ពី...

ឪពុកកូនក្រមុំ លោក Boonsuan Wareesri និយាយថា កូនកំលោះដែលដើរចេញជាមួយសាច់ញាតិ ពីមង្គលការ បន្ទាប់ពីផ្ទុះជម្លោះជុំវិញថ្លៃបណ្តាការ ឬ ថ្លៃទឹកដោះនោះ បានយល់ព្រមបង់ថ្លៃចំណាយទាំងអស់ ដែលកើតមានឡើង និង វិលត្រឡប់មករៀបការជាមួយមិត្តស្រីគាត់វិញ បន្ទាប់ពីទុកចោលក្តីអាម៉ាសនៅក្នុងធុងសំរាមដើម្បីស្នេហាស្មោះ។ នេះបើតាមប្រភព Bangkok Post កាលពីថ្ងៃអាទិត្យទី២៥ មិថុនា។

ពិធីរៀបការដែលបានគ្រោងទុកនៅភូមិបានភុតសា ក្នុងតំបន់រ៉ាំងកាយ៉ៃ ក្នុងស្រុកភីម៉ៃ ខេត្តនគររាជសីមា បានក្លាយទៅជាក្តីអាម៉ាស បន្ទាប់ពីកូនកំលោះឈ្មោះ Adirek Chadachan និងសាច់ញាតិមកពីខេត្តភីជីត បានមកដល់កាលពីថ្ងៃសៅរ៍ ដើម្បីរៀបការជាមួយនាង Benjaporn Wareesi ក្នុងពិធីមួយនៅផ្ទះនាង។

[caption id="attachment_2646" align="alignnone" width="620"]

គ្រួសាររបស់នាង Benjaporn Wareesi សុំថ្លៃទឹកដោះ ១០០.០០០ បាត និង មាសមួយដុំ ប៉ុន្តែកូនកំលោះ និង គ្រួសារគាត់ប្រគល់ត្រឹម ៥០.០០០ បាត និង មាសមួយដុំ។

ជម្លោះបានផ្ទុះឡើង ព្រោះគ្រួសារខាងកូនក្រមុំចង់ឱ្យខាងកូនកំលោះបង់បង្គ្រប់ ៥០.០០០ បាតទៀត។

នេះបានញ៉ាំងឱ្យកូនកំលោះ និងសាច់ញាតិគាត់ដើរចេញជាមួយបណ្តាការទាំងក្តៅក្រហាយ ដោយបង្ខំឱ្យលុបចោលពិធីរៀបការទាំងស្រុង។

នាង Benjaporn Wareesi បន្ទាប់មកបានទៅប្តឹងប៉ូលិសស្រុកភីម៉ៃ ដោយទាមទារឱ្យកូនកំលោះបង់ថ្លៃចំណាយពីការរៀបចំពិធីរៀបការទាំងអស់។

លោក Boonsuan អាយុ ៥១ ឆ្នាំដែលជាឪពុកកូនក្រមុំ និយាយថា គ្រួសារគាត់សុំទោសចំពោះអ្វីដែលបានកើតឡើងនេះ។ ក្តីអាម៉ាសនេះបង្កឡើងដោយការយល់ច្រឡំចេញពីភាគីទាំងពីរ។

លោក Boonsuan ពិតជាអាណិតកូនស្រីខ្លោចចិត្តបំផុត ដែលត្រូវប្រឈមមុខជាមួយមនុស្សជាច្រើន និង ត្រូវឆ្លើយតបចំពោះសំណួរពួកគេទាក់ទិនការលុបចោលពិធីរៀបការនេះ។ លោក Boonsuan និយាយថា កូនស្រីគាត់ Benjaporn បានត្រឡប់ទៅបាងកកធ្វើការវិញហើយ។

យោងតាមលោក Boonsuan គ្រួសារទាំងពីរបានជជែកគ្នាកាលពីយប់ថ្ងៃសៅរ៍ ហើយក៏ឈានដល់ការដោះស្រាយបញ្ចប់ជម្លោះ ជាមួយគ្រួសារកូនកំលោះនឹងផ្តល់សំណងសម្រាប់ការចំណាយទាំងអស់។ ពួកគេក៏យល់ព្រមរៀបចំពិធីរៀបការថ្មី ដែលនឹងមានលក្ខណៈតូចតាចប៉ុណ្ណោះ បន្ទាប់ពីស្ថានភាពជម្លោះបានស្ងប់ទៅវិញ។

លោក Boonsuan និយាយថា កូនកំលោះ Adirek និងកូនក្រមុំ Benjaporn ទទូចថា ពួកគេនៅតែស្រឡាញ់គ្នា មិនអាចបំបែកបានដដែល។

លោក Boonsuan និយាយថា "ខ្ញុំសូមអភ័យទោសចំពោះភ្ញៀវនិងសាច់ញាតិយើងទាំងអស់ ចំពោះអ្វីដែលបានកើតឡើងមិនរំពឹងទុកនេះ។ សូមអភ័យទោសឱ្យយើងផង"៕

ប្រភព៖ថៃ

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16