​ឃើញ​ឡាន​ដឹក​សាំង​ធ្លាយ នាំគ្នា​ទៅ​ដង​ប្រេង​ទុក​ប្រើ ផ្ទុះ​ឆេះ ស្លាប់​ជិត ១៥០ នាក់ យ៉ាង​អាណោចអាធ័ម​

    ​យោងតាម​មន្ត្រីប៉ូលិស​និង​មន្ទីរពេទ្យ​បានឱ្យដឹងថា រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​ដែល​បាន​ខូច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ភាគ​ខាងកើត​កាលពី​ថ្ងៃអាទិត្យ ហើយ​ខណៈ​អ្នកភូមិ​នាំគ្នា​ប្រមូល​ប្រេង​ដែល​ហៀរ​ចេញពី​រថយន្ត ឡាន​ដឹក​ប្រេង​បាន​ផ្ទុះ​ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៤៨ នាក់​។​

​    ​មន្ទីរពេទ្យ Nishtar Hospital ដែល​កំពុង​ព្យាបាល​អ្នករងរបួស​ជាច្រើន បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា មនុស្ស​ជាង ១០០ នាក់​បាន​រងរបួស​នៅក្នុង​ការផ្ទុះ​ឆេះ​រថយន្ត​ដឹក​សាំង​។ មន្ទីរពេទ្យ Victoria Hospital ក្នុង​ទីក្រុង Bahawalpur បាន​និយាយថា ខ្លួន​កំពុង​ព្យាបាល​អ្នករងរបួស​ចំនួន ៥០ នាក់ ដែល​បាន​រងរបួស​ដោយ​ការ​កម្លោច​លើ​ខ្លួនប្រាណ​ជាង ៧០ ភាគរយ​។​

​    ​អ្នកនាំពាក្យ​ខេត្ត Punjab លោក Salman Sufi បាន​ថ្លែងថា ការប្រកាសអាសន្ន​ត្រូវបាន​ប្រកាស​ក្នុង​ទីក្រុង​។ មន្ទីរពេទ្យ​ត្រូវបាន​ដាក់​ក្នុង​ប្រុង​ជើងការ​ខ្ពស់​។​

​    ​មន្ត្រីប៉ូលិស​ឈ្មោះ Mohammad Akhtar បាន​ប្រាប់ CNN ថា រថយន្ត​បាន​រអិល​ចេញពី​ផ្លូវ​នៅពេល​អ្នកបើកបរ​បាត់​បង់​ម្ចាស់ការ​នៅក្នុង​ទីក្រុង Bahawalpur​។ ខណៈ​រថយន្ត​ចត​នៅ​ម្ខាង​ផ្លូវ ប្រេង​ក៏​ចាប់ផ្ដើម​ធ្លាយ​។​

​    ​មនុស្ស​មួយចំនួន​បាន​ជក់បារី នៅ​ជិត​នោះ ដែល​បាន​បណ្តាល​ឆាបឆេះ​ឡើង ហើយ​បាន​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​មួយចំនួន​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន APP របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បានឱ្យដឹងថា មនុស្ស​រាប់រយ​អ្នក​មកពី​ភូមិ​នៅក្បែរ ដែល​ភាគច្រើន​ជិះ​ម៉ូតូ​ឬ​រថយន្ត បាន​ប្រញាប់​ប្រមូល​ប្រេង​។​

​    ​APP បាន​រាយការណ៍​ថា ការផ្ទុះ​ឆេះ​នេះ​បាន​ដុត​អ្វីៗ​ទាំងអស់​នៅ​ជុំវិញ​រថយន្ត ដោយ​រួមបញ្ចូល​ស្ត្រី​និង​ក្មេង​។ ជនរងគ្រោះ​ជាច្រើន​បាន​ស្លាប់​ភ្លាមៗ​ស្របពេល​អ្នកដទៃ​ទៀត​ស្លាប់​ដោយសារ​របួស​នៅ​មន្ទីរពេទ្យ​៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16