មេធាវីម្នាក់មានកូន ១២ នាក់និងប្រពន្ធ សុំជួលផ្ទះថ្មីនៅ គេមិនឱ្យជួលទេ...ប៉ុន្តែគ្រាន់តែប្រើពាក្យសម្តីប៉ុន្មានម៉ាត់នេះសោះ អាចជួលបានយ៉ាងងាយ!!! ពិតជាជំនាញនិយាយមែន

នៅថ្ងៃមួយមានមេធាវីម្នាក់ ដែលមានប្រពន្ធនិងកូន ១២ នាក់ ត្រូវការប្ដូរទីលំនៅព្រោះកិច្ចព្រមព្រៀងជួលត្រូវបានបញ្ចប់ដោយម្ចាស់ផ្ទះ ដែលចង់គ្រប់គ្រងផ្ទះរបស់ខ្លួនវិញ។

ប៉ុន្តែមេធាវីមានក្ដីលំបាកជាខ្លាំងក្នុងការស្វែងរកផ្ទះថ្មី។ នៅពេលគាត់និយាយថា គាត់មានកូន ១២ នាក់ គ្មាននរណាម្នាក់ជួលផ្ទះឱ្យគាត់ឡើយព្រោះពួកគេគិតថា ក្មេងៗនឹងបំផ្លាញផ្ទះជួល។

គាត់មិនអាចនិយាយថា គ្មានកូនឡើយ ព្រោះគាត់មិនអាចនិយាយកុហក។ គេដឹងហើយថា មេធាវី "មិនអាចនិយាយកុហកបានឡើយ"។

ដូច្នេះគាត់បានបញ្ជូនប្រពន្ធឱ្យដើរលេងនៅវាលកប់ខ្មោចជាមួយកូន ១១ នាក់ ហើយគាត់បាននាំកូនម្នាក់ទៅមើលផ្ទះជួលជាមួយភ្នាក់ងារអចលនទ្រព្យម្នាក់។

គាត់ពិតជាស្រឡាញ់កន្លែងថ្មីហើយតម្លៃក៏សមរម្យ។ ភ្នាក់ងារបានសួរថា "តើលោកមានកូនប៉ុន្មាននាក់ដែរ?" មេធាវីបានឆ្លើយថា "១២ នាក់"។

ភ្នាក់ងារបានសួរទៀតថា "ហើយចុះឯណាកូនៗដទៃទៀត?" មេធាវា ជាមួយទឹកមុខគួរឱ្យកម្សត់ពេកក្រៃបានឆ្លើយថា "ពួកគេនៅទីបញ្ចុះសពជាមួយម្ដាយរបស់ពួកគេ"។

* គំនិតអប់រំ ៖ ពេលទាល់ម្តងម្កាល មិនចាំបាច់ត្រូវនិយាយកុហកទេ គ្រាន់តែជ្រើសរើសពាក្យនិយាយឱ្យបានត្រឹមត្រូវគឺគ្រប់គ្រាន់៕

adverise with khmeread