adverise with khmeread 4

តារា​កំប្លែង​ខុស​ខ្នាត​នាង​កា​តុំ​អឺត​យំឡាំប៉ា​ខណៈ​តុលា​ការផ្ញើ​ប៉ូលិស​១​យប់​ទៀត​

     ភ្នំពេញ ៖ តារា​សិល្ប​កំប្លែង​ខុស​ខ្នាត​នាង កា​តុំ​អាត់​កាលពី​ព្រឹក​ថ្ងៃទី​៧​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យក​បាយទឹក​ទៅ​ឲ្យ​គូ​ដណ្តឹង ដែល​ប៉ូលិស​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី ថា​បាន​ឈរ​មើល​គេ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ។​

    នាង​កា​តុំ​អឺត បាន​យំឡាំប៉ា​នន​នៀ​ល​លើដី ខណពេល​តំណាង​អយ្យការ ផ្ញើ​គូ​ដណ្តឹង​ទៅ​សម​ត្ត​កិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​មួយ​យប់​ទៀត នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ។​

    ហេតុតែ​នាង​ស្រឡាញ់​គូ​ដណ្តឹង​ខ្លាំ​ពេក និង​មានការ​ព្រួយបារម្ភ​ខ្លាច​តុលាការ​ឃុំខ្លួន​អនាគត​ប្តី​របស់​នាង ។​

    តារា​មួយ​ដួង​ខុស​ខ្នាត កា​តុំ​អ៊ឺត បាន​លាតត្រដាង​ពី​គូ​សេ្ន​ហ៍​ជា​គូ​ដណ្តឹង ថា​៤​ខែ​ទៀត​នាង​ត្រូវ​ចូល​រោងការ​ក្លាយជា​ប្តី​ប្រពន្ធ​ស្របច្បាប់ ។ តែ​នាង​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​វែងឆ្ងាយ​ច្រើន​ទេ ។ សំខាន់​ជួយ​គូ​ដណ្តឹង​នាង​ចេញពី​ការឃុំ​ឃាំង​សិន​៕

(​រូប​ប៊ុន​ណាក់​)​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់