មិនដែលដឹងសោះ!!! នៅជប៉ុនមានទីក្រុងមួយមានត្រីហូរតាមប្រឡាយខ្វែងខ្វាត់គ្រប់ផ្លូវ រហូតមានរហស្សនាមទីក្រុងត្រីគល់រាំង

ស៊ីមបារ៉ា នៃខេត្តណាហ្គាសាគី គឺជាទីក្រុងដ៏ស្រស់ស្អាតមួយនៅប្រទេសជប៉ុនភាគខាងត្បូងដែលតែងទទួលទឹកនិទាឃរដូវយ៉ាងច្រើនហូរហៀរ។

ទីក្រុងនេះមានទីកន្លែងកម្សាន្តល្បីៗជាច្រើនដូចជាប្រាសាទស៊ីមបារ៉ា ផ្ទះសាម៉ូរ៉ៃ និងប្រាសាទកូតូជី ។ល។ ប៉ុន្តែគេឃើញមានកន្លែងមួយ ដែលភ្ញៀវទេសចរមិនអាចរំលងបាន។ កន្លែងនោះគឺ ទីក្រុងត្រីគល់រាំង។

ទីក្រុងត្រីគល់រាំងត្រូវបានថែទាំដោយអ្នករស់នៅក្នុងតំបន់។ ត្រីគល់រាំងចម្រុះពណ៌នាំគ្នាហែលកាត់ប្រឡាយទឹកតាមផ្លូវក្នុងទីក្រុង ដែលហាក់ដូចលូបង្ហូរទឹក គឺជាទីកន្លែងដ៏ទាក់ទាញបំផុតក្នុងទីក្រុងស៊ីមបារ៉ា។

ទឹកនៅប្រឡាយទាំងនេះគឺជាទឹកនិទាឃរដូវធម្មជាតិដែលបានមកពីភ្នំអ៊ុនហ្សេនដែលជាភ្នំភ្លើង ដែលបានផ្ទុះចុងក្រោយក្នុងឆ្នាំ ១៩៩១ និងបានសម្លាប់ជីវិតមនុស្សចំនួន ៤៣ នាក់នៅភាគខាងត្បូងទីក្រុង។ ភាគច្រើនទឹកទាំងនេះគឺត្រជាក់ដោយសារវាធ្វើដំណើរពីភ្នំមានចម្ងាយរាប់គីឡូម៉ែត្រ។

ដូច្នេះខាងក្រោមនេះគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃហ្វូងត្រីដែលនាំគ្នាហែលកាត់ប្រឡាយទឹកក្នុងទីក្រុងស៊ីមបារ៉ា៕

 

adverise with khmeread