adverise with khmeread 1

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​៣​នាក់​នៅ​ស្អាង​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​៧​កុ​ម្ភះ ឆ្នាំ​២០១៦​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​នៅ​ចំណុច​ផ្លូវលំ ភូមិ ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​៣​នាក់ ។​

    ប៉ូលិស​និយាយថា ដំបូង​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល​1P-2394 បើកបរ​ដោយ​ឈ្មោះ​ចំរើន រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​មិន​ពាក់មួក​) មុខរប​រៈ​កសិករ  រួម​ដំណើរ​ជាមួយ​ឈ្មោះ ចំរើន សូ​នី ភេទ​ស្រី  អាយុ ៣១ ឆ្នាំ​(​មិន​ពាក់មួក )​មុខរ​បរៈក​ម្មករ មាន​ទីលំនៅ​ភូមិ​ពាម​សាលាឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្ដាល​ជាមួយគ្នា​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​។​

    លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១០០ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​កណ្តាល​1K-4332   បើកបរ​ដោយ​ឈ្មោះ​ពេញ  ឆៃ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​(​មិន​ពាក់មួក​)  មុខរប​រៈ​នេសាទ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ភេ  ញ៉​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​រៈ កសិករ មាន​ទីលំនៅ​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត កណ្ដាល ជាមួយគ្នា​ដែល​កំពង់ធ្វើដំណើរ​បញ្ច្រាស់​ទិស​គ្នា​ពី​កើតមក​លិច បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ចំនួន​៣​នាក់ ស្រី​១​នាក់ និង​ស្លាប់​១​នាក់ ប្រុស  ។​

    បច្ចុប្បន្ន​អ្នករងរបួស​ទាំងបី​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្អាង ត្រៀម​បញ្ជូន​បន្តទៅ​ភ្នំពេញ  ។ ចំណែក​សាកសព​របស់​ឈ្មោះ ចំរើន រី បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ធ្ងន់​។​

​    ​បច្ចុប្បន្ន​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង  ៕​

adverise with khmeread

មតិយោបល់