សូម្បីប៉ូលិសខណ្ឌពោធិ៍សែនជ័យ ក៏អាក់អន់ចិត្តដែរ!!! រឿងដោះលែង​ស្រ្តីម៉ាស្សាជាមេក្លោងលួចលុយភ្ញៀវ...

ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿង តុលាការដោះលែងស្រ្តីម៉ាស្សាម្នាក់ជាមេក្លោង សកម្មខាងលួចលុយភ្ញៀវ កើតរឿងជាច្រើនសាររាប់សឹងលែងអស់បែរជារួចខ្លួន មកជាប់ឃុំស្រ្តីម៉ាស្សាជាកូនចៅ២​នាក់ទៅវិញ ធ្វើឱ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យអាក់អន់ចិត្ត ថាជារឿងមិនត្រឹមត្រូវ អ្នកសកម្មរួចខ្លួនបែរជាកូនចៅ ចាប់ទោស។

បាតុភាពនេះរឿងរ៉ាវក្នុងការដោះលែងឱ្យរួចខ្លួនមេក្លោង សកម្មខាងលួចលុយ ទ្រព្យសម្បត្តិភ្ញៀវ ខាងលើ ក្រោមបង្គាប់ លោក គឹម រ័ត្នណារិនចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ រីឯស្រ្តីសង្ស័យ២នាក់ ជាកូនចៅ ត្រូវបានចៅក្រមសើបសួរសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

រហូតមកដល់ល្ងាចថ្ងៃដដែល មានមតិមហាជនជាច្រើន និងមន្ត្រីប៉ូលិសខណ្ឌពោធិ៍សែនជ័យ អាក់អន់ចិត្ត ថាជារឿងមិនត្រឹមត្រូវបើដោះលែងហេតុអ្វីមិនដោះលែងទាំង៣នាក់ ចុះបើជាប់ឃុំហេតុអ្វីមិនជាប់ទាំង៣នាក់ទៅ រួចខ្លួនតែមេក្លោង។ ចំណែកកូនចៅជាប់ទោសទៅវិញខណៈដែលមេក្លោងខាងលើ សកម្មខាងលួច លុយភ្ញៀវជាច្រើនលើកច្រើនសារាប់លែងអស់បញ្ជូនដល់តុលាការចេះតែរួចខ្លួនរហូត។

ស្រ្តីជាមេក្លោងដែលតុលាកាដោះក់លែង មានឈ្មោះ ឈ្មោះ ហេង ធូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅផ្ទះកោសជប់ ផ្លូវ២០០៤ភូមិត្រពាំងល្វា សង្កាត់កាកាប មានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ 

ចំណែកឯកូនចៅ២នាក់ តុលាការសម្រេចចោទដាក់បន្ទុក ហើយឃុំខ្លួន ទី១.ឈ្មោះ អុល បុប្ផា ភេទស្រី  អាយុ១៩ឆ្នាំ មុខរបរ នារីម៉ាស្សាស្នាក់នៅផ្ទះម៉ាស្សា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប មានស្រុកកំណើតភូមិពាមរក៍ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី២.ឈ្មោះ តុល ស្រីវី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិសេរីមាន់១០ ឃុំហាន់ជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជុំវិញការលើកឡើងខាងលើនេះ ខ្មែររីដមិនអាចសុំការបំភ្លឺពីលោកចៅក្រមស៊ើបសួរ បាននោះទេ នារសៀលថ្ងៃទី២៦ មិថុនានេះ៕

adverise with khmeread