ជនរងគ្រោះ ដោយសារគ្រោះអគ្គិភ័យលេបត្របាក់ផ្ទះ​ ២ ខ្នង ដង្ហោយហៅរកជំនួយមនុស្សធម៌

កណ្តាល ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គីលេបត្របាក់ ដោយសារឆ្លងចរន្តអគ្គិសនី ឆេះម៉ដ្ឋសល់​តែសំបកខ្លួន កាលពីវេលាថ្ងៃត្រង់ទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់ទីជម្រករួចមក នៅពេលនេះជនរងគ្រោះទាំង២គ្រួសារសូមអំពាវនាវរកជំនួយមនុស្សធម៌ជួយដល់ពួកគាត់។

ម្ចាស់ផ្ទះរងគ្រោះ ទី១ មានឈ្មោះ សុខ ង៉ុយ ភេទប្រុស​ អាយុ៦៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សុខ សន អាយុ៦៣ឆ្នាំ មុខរបរកសិករ។    

ចំណែកម្ចាស់ផ្ទះទី២ មានឈ្មោះ វ័រ វៃ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សុខ សែល អាយុ៤៧ឆ្នាំ មុខរបរកសិករ។

ក្រោយពីទទួលរងទុក្ខដោយសារភ្លើងឆេះផ្ទះ អស់រលីង សល់តែសំបកខ្លួន គ្មានទីជម្រក ជនរងគ្រោះបានសុំក្តីមេត្តាករុណាពីសប្បុរសជនមេត្តាជួយដល់ពួកគាត់ កំពុងជួបការខ្វះខាត៕

adverise with khmeread