adverise with khmeread Untitled 1

ថ្ងៃ​សែន​ចូលឆ្នាំ​ចិន នាំគ្នា​ទៅលេង​ទឹក​ឆ្នេរ​កោះ​ប៉ែន លង់​ស្លាប់​កូនស្រី​ម្នាក់​

    កំពង់ចាម ៖ គ្រួសារ​មួយ​បាននាំគ្នា​ទៅលេង​ទឹក​នៅ​តំបន់ឆ្នេរ​កោះ​ប៉ែន ហើយ​ជួប​គ្រោះថ្នាក់​ដោយ​កូនស្រី​អាយុ​១៧​ឆ្នាំ បាន​លង់ទឹក​ស្លាប់់ ។​

    គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១៥​នាទី រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​នៅ​តំបន់ឆ្នេរ​កោះ​ប៉ែន ខេត្តកំពង់ចាម​។​

     សមត្ថកិច្ច​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ាន សុខ​ធានី អាយុ​១៧​ឆ្នាំ រស់នៅ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

     ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​ក្មេងស្រី​ម្នាក់ បាន​ត្រូវបាន​ទឹក​ហូរ​គួច​យកទៅ​បាត់ ខណៈដែល​ជនរងគ្រោះ​បាន និង​កំពុង​ហែល​លេង​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្លួន​។​ភ្លាមៗ​នោះ​ក្រុមគ្រួសារ ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​បានចេញ ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​រក​សព​មិនឃើញ ។​

    លុះដល់​ម៉ោង​ប្រមាណ​៤​និង​១៤​នាទី រសៀល​ថ្ងៃ​ដដែល​នេះ សព​ត្រូវបាន​រកឃើញ​ទាំង​ដាច់ខ្យល់​បាត់ទៅហើយ​។​

    ក្រោយ​រកឃើញ សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់