ពួកចោរជំនាញខាងឆក់២នាក់ ជាប់ខ្នោះ របស់អាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បានបង្រា្កប និង ឃាត់ខ្លួន ជនដៃដល់០២នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជាជនជា​តិបរទេសដែលកំពុងជិះម៉ូតូកង់បី នៅលើបណ្ដោយផ្លូវនរោត្តម ពីជើង ទៅត្បូង ហើយត្រូវបា​នកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បានប្រដេញតាមភ្លាមៗ រហូតដល់ក្រុមចោរទាំង០២​នាក់កាលពីវេលាម៉ោង១០​ និង៣៥នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះរួមមាន៖ ១.ឈ្មោះ ចៅ ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ និង២.ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដួនពេញ ឃាត់ខ្លួនបាននៅចំណុចមុខផ្សារអួឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។ 

តាមចម្លើយសារភាពជនសង្ស័យខាងលើ រូបគេទាំង០២នាក់ ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះដែលជាជនបរទេសពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាប​បទល្មើសព្រហ្មទណ្ឌ បានធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab