adverise with khmeread 4

រថយន្តឈ្នួល​បុក​ម៉ូតូ ស្លាប់​១​នាក់​និង​របួស​ជាច្រើន​នាក់​នៅ​វិហារ​សួគ៌​

    កណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​រងរបួស​ជាច្រើន​នាក់​បន្ទាប់ពី​ជួយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុក​ម៉ូតូ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ស្ថិតនៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅ​ម៉ោង​ប្រមាណ​ជាង ៣​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

     សាក្សី​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្តឈ្នួល​១២​កៅអី​ពណ៌​លឿង​ស្លាក​លេខ ភ្នំពេញ 2W-8064 បាន​បើកបរ​ក្នុងទិសដៅ​ព្រៃវែង​-​ភ្នំពេញ ដោយ​បើក​ជែង​ក្នុង​ល្បឿន ។​

    ដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ស្លាក​លេខ ព្រៃ​វេ​ង 1D- 6742 ដែល​ជិះ​ក្នុងទិសដៅ​ច្រាស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​អ្នកដំណើរ​នៅក្នុង​រថយន្ត​រងរបួស​មួយចំនួន​។​ចំណែក​អ្នកបើកបរ​រថយន្តរ​ត់បា​ត់ ។​

   ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​អត្តសញ្ញាណ​របស់​សព ដើម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់