​អត់​ការងារ​ធ្វើ យក​ដែក​ពាក់​លិង្គ ហើម​ស្ពុល​!!!

​    ​តាម​ប្រភព Daily Mail បានឱ្យដឹងថា បុរស​ម្នាក់​ត្រូវបាន​កង​ពន្លត់​អគ្គិភ័យ​ជួយ​ដក​កង​ដែក​ចេញពី​ប្រដាប់ភេទ​បានសម្រេច នៅពេល​ការពិសោធន៍​រួមភេទ ខុស​បច្ចេកទេស​។​

​    ​បុរស​អាយុ ៣៣ ឆ្នាំ ដែលមាន​ឈ្មោះ​ត្រឹម "​វី​រ៉ាត់​" បាន​បំពេញ​ចំណង់​ផ្លូវភេទ​ខ្លួនឯង​នៅផ្ទះ នៅពេល​គាត់​ស៊ក​កង​ដែក​ពី​រលើ​ប្រដាប់ភេទ​។ 

​    ​ប៉ុន្តែ​កង​នោះបាន​កៀប​ជាប់​ប្រដាប់ភេទ​រហូត​ធ្វើឱ្យ​ហើម​ពង ជាហេតុ​បណ្តាលឱ្យ​វី​រ៉ាត់​ឈឺចាប់​យ៉ាងខ្លាំង ព្រោះ​លំហូរ​ឈាម​ទៅ​ផ្នែក​ខ្លះ​នៃ​លិង្គ​ត្រូវបាន​កាត់ផ្តាច់​។​

​    ​បុរស​នេះ​បាន​ទៅ​មន្ទីរពេទ្យក្រុង​ប៉ា​តា​យ៉ា​ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​ទី ២៤ មិថុនា និង​អង្វរ​ក្រុមគ្រូពេទ្យ​ជួយ​យក​ឧបករណ៍​សិច​ចេញ​ផង​។ 

​    ​ដំបូង វី​រ៉ាត់ ធ្វើ​ដូច​ខ្លួនឯង​ជាម​នុស្ស​ស្អាតស្អំ ដោយ​និយាយថា គាត់​មិនដឹងថា​កង​អ្វី​ទេ​មក​ជាប់​លើ​លិង្គ ឬ ក៏​ដឹង​ពី​របៀប​ដែល​កង​នោះមក​ជាប់​លើ​លិង្គ​នោះដែរ​។ 

​    ​ប៉ុន្តែ​ក្រោយមក​គាត់​បាន​សារភាពថា គាត់​បាន​យក​កង​នោះ​ពាក់​លើ​លិង្គ​ដោយ​ខ្លួនឯង​។ 

​    ​ក្រុម​វេជ្ជបណ្ឌិត​បាន​ព្យាយាម​ដក​ដែក​នោះ​ចេញ​ដែរ តែ​ដក​មិន​រួច ទើប​តេ​ហៅ​ក្រុម​សង្គ្រោះ​ក្នុង​មូលដ្ឋាន​ឱ្យមក​ជួយ​។ ហើយ​ទីបំផុត​កង​ពន្លត់អគ្គីភ័យ​ក៏បាន​ជួយ​កាត់​ដែក​ចេញ​បានសម្រេច​នៅ​ម៉ោង ១:៣០ នាទី​រសៀល​៕ 

ប្រភព៖ បរទេស

adverise with khmeread