adverise with khmeread 7

ឈានចូល​ឆ្នាំ​ចិន​ថ្ងៃទី​១​ភ្លើង​ឆេះ​ផ្ទះ​អស់​ប្រហែល​៩០​ខ្នង​នៅ​ចាក់អង្រែ​

     ភ្នំពេញ ៖ បន្ទាប់ពី​ថ្ហៃ​សែន ឈានចូល​ឆ្មាំ​ចិន​ថ្ងៃ​ទីមួយ មានផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៩០​ខ្នង​ត្រូវបាន​ព្រះ​អគ្គី​បំផ្លាញ​អស់​គ្មាន​សល់ ហើយ​ប្រភព​ជំហាន​ដំបូង​ថា​មាន​លោកយាយ​ម្នាក់រងរបួស ។​

    គ្រោះថ្នាក់​អគ្គិភ័យ​ខាងលើនេះ​កើតឡើង​នៅ​ជិត​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​(Caltex) ជួរ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​ម៉ោង​១​រំលង​អា​ធ្រា​ត្រឈានចូល​ថ្ងៃទី​៨​កុ​ម្ភះ​ឆ្នាំ​២០១៦ ។​

    លោក​វរ​:​សេនីយ៍​ទោ អ៊ុំ ចន្ថា នាយរង​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​សង់​តាម​មាត់ទន្លេ​អំពី​ឈើ​ប្រក់​ស័ង្កសី​តូចធំ​ចំនួនប្រមាណ​៩០​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​។​ប្រភព​ដំបូង​បាន​ឲ្យ​ដឹងថា មាន​លោកយាយ​ម្នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ ។​

     លោក​បន្តថា​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជាង​២០​គ្រឿង​បាន​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​រាប់​សឹ​ប​រថយន្ត​(​មិនទាន់បាន​សរុប​)​រហូតដល់​ម៉ោង​ប្រមាណ​៥​ទៀបភ្លឺ​ទើប​ភ្លើង​រលត់ទាំងស្រុង ។​ចំណែក​មូលហេតុ​កំពុង​ស្រាវជ្រាវ​នៅឡើយ​៕​

adverise with khmeread

មតិយោបល់