ហ៊ានញ៉ាំទេ? នំរាងលាមកឆ្កែ កំពុងលក់ដាច់ភ្លូកទឹកភ្លូកដី!!!

កន្លែងលក់បង្អែមមួយនៅថៃកំពុងមានអ្នកកុម្ម៉ង់ភ្លូកទឹកភ្លូកដី ចាប់តាំងពីពេលនាងធ្វើបង្អែមមានរាងដូចអាចម៍ឆ្កែ។

Wilaiwan Mee-Nguen គឺជាអ្នកធ្វើការការិយាល័យម្នាក់ ដែលបានចំណាយពេលចុងសប្ដាហ៍របស់នាងធ្វើជំនួញរបស់នាង។ បន្ទាប់ពីនាងសាកល្បងជាមួយប្រភេទនំជាច្រើនរួចមកនោះ នាងបានទទួលជោគជ័យ កាលពីប៉ុន្មានខែមុន។

វាចាប់ផ្ដើមនៅពេលអតិថិជនម្នាក់ស្នើឱ្យផលិតបង្អែម "មានរូបរាងមិនធម្មតា" ហើយនាង Wilaiwan បានសម្រេចចិត្តធ្វើអ្វីមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាត្របាញ់ភ្នែកមកមើលបង្អែមនាង។

បង្អែមរាងអាចម៍ឆ្កែបានកំពុងពេញនិយមបំផុត ជាមួយនឹងការលក់ដាច់ដូចព្យុះ គឺលក់បានប្រមាណជា ១ ពាន់ប្រអប់ក្នុងមួយខែក្នុងតម្លៃក្រោម ១ ដុល្លារ៕

adverise with khmeread