កូនស្រី ត្រាំ ត្រូវក្រុមហ៊ុនផលិតស្បែកជើងអ៊ីតាលី ប្តឹងពីបទលួចម៉ូត តែនាងថា រវល់ការងារសេតវិមានពេក មិនអាចទៅចូលសវនាការបានទេ

នាង Ivanka Trump កូនស្រីប្រធានាធិបតី ដូណាល់ ត្រាំ និង ជាសហគ្រិន កំពុងត្រូវបានចោទប្រកាន់ពីបទលួចម៉ូតស្បែកជើង ផលិតដោយក្រុមហ៊ុន IT Collection LLC របស់នាង។ វេបសាយ Bloomberg រាយការណ៍ថា នាងIvanka  ត្រូវតែធ្វើកសិណសាក្សីក្នុងតុលាការជុំវិញការអះអាងអំពីការលួចចម្លងម៉ូតនេះ នៅប៉ុន្មានខែទៀតនេះ។

តំណាងក្រុមហ៊ុន Aquazzura Italia SRL និយាយថា នាង Ivanka Trump តាមការចោទប្រកាន់ បានចម្លងម៉ូតស្បែកជើងពួកគេ នៅពេលបង្កើតឈុតស្បែកជើងផ្ទាល់របស់នាង។ 

ស្បែកជើងផលិតដោយក្រុមហ៊ុន Aquazzura Italia SRL មានតម្លៃជាង ៧៨០ ដុល្លារក្នុងមួយគូ ខណៈដែលស្បែកជើងរបស់នាង Ivanka  លក់ក្នុងតម្លៃទាប ត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ។ 

តាមសេចក្តីរាយការណ៍ នាង Ivanka ព្យាយាមគេចវេះពីសវនាការ ដោយនិយាយថា នាងរវល់ការងារជា "មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់" ពេក មិនអាចចូលរួមសវនាកាបានទេ ប៉ុន្តែចៅក្រមបានច្រានចោលការអះអាងរបស់នាង។ 

នាងមានកាតព្វកិច្ចត្រូវចូលរួមសវនាការរហូតដល់ខែតុលា ២០១៧ ។ តុលាការអនុញ្ញាតឱ្យនាងធ្វើកសិណសាក្សីក្នុងរដ្ឋធានីវ៉ាស៊ីនតោន មិនមែនក្នុងក្រុងញូវយ៉ក ជាកន្លែង ដែលករណីប្តឹងផ្តល់ត្រូវបានធ្វើឡើងនោះទេ៕

adverise with khmeread