adverise with khmeread 0

អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ស៊ូ​ស៊ី (​ត្រី​ឆៅ​) ប្រយ័ត្ន​ចេញ​តេន​ញ៉ា​ពេញ​សាច់​ដូច​បុរស​ម្នាក់នេះ​!

    ​ប្រសិនបើ​ធ្វើបាន​ត្រឹមត្រូវ អាហារ​ស៊ូ​ស៊ី (Sushi) ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​រាប់មិនអស់​។ ប៉ុន្តែ​អ្នកនឹង​ច្បាស់​ជា​ជួប​បញ្ហា​សុខភាព​បន្ទាប់ពី​ញ៉ាំ​ស៊ូ​ស៊ី​រួច ប្រសិនបើ​អ្នក​មិនបាន​ធ្វើតាម​ការណែនាំ​ពី​របៀប​ធ្វើ​អាហារ​នេះ​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ​។ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​រៀន​ធ្វើ​វា​តាម​ក្បួនខ្នាត​ត្រឹមត្រូវ និង​ត្រូវ​ដឹង​អំពី​ប្រភព​របស់​វា​។ ត្រី​ធូ​ណា​ហឹរៗ​, យ៉ាំ​មី (Yummy) និង​សា​ស៊ី​មី (Sashimi) គឺជា​ធាតុ​ផ្សំ​ដ៏​ពេញនិយម​សម្រាប់​អាហារ​ស៊ូ​ស៊ី​។

​    ​ការ​ញ៉ាំ​ស៊ូ​ស៊ី​បាន​បង្កបញ្ហា​ដ៏​ធំ​មួយ​ចំពោះ​បុរស​ចិន​ម្នាក់ ដែល​ត្រូវបាន​តេន​ញ៉ា​កើត​ពេញ​ខ្លួន​តែម្តង​។ នៅពេល​លោក​ទៅ​មន្ទីរពេទ្យ ម៉ាស៊ីន​ស្កែ​ន​បានបញ្ជាក់​យ៉ាងច្បាស់​ថា រាងកាយ​ទាំងមូល​របស់គាត់​បាន​កើត​តេន​ញ៉ា​ពេញ​បាត់ទៅហើយ​។

​    ​ជំងឺ Diphyllobothrium គឺជា​ឈ្មោះ​របស់​ប្រភេទ​តេន​ញ៉ា ដែល​អាច​រកឃើញ​សឹងតែ​លើ​ត្រី​គ្រប់​ប្រភេទ​។ ដោយសារ​ការទទួល​ទាន​សាច់​ត្រី​មិន​ឆ្អិន ឬ​ត្រី​ឆៅ ជំងឺ Diphyllobothrium អាច​នឹង​កើតឡើង​យ៉ាង​ងាយ​។ តេន​ញ៉ា​ទាំងនោះ​ចាប់ផ្តើម​លូតលាស់ នៅពេល​រាងកាយ​បាន​ឆ្លង​ជំងឺ​នេះ ដែល​អនុញ្ញាតឱ្យ​តេន​ញ៉ាស​ម្ងំ​ក្នុង​ខ្លួន​យ៉ាងយូរ​។ ការ​ស្រក​ទម្ងន់ ការឈឺចាប់​ម្តុំ​ពោះ និង​ការ​រាគរូស​គឺជា​សញ្ញា​នៃ​ជំងឺ Diphyllobothrium​។ បញ្ហា​ទូទៅ​ក្នុងស្ថានភាព​បែបនេះ​គឺថា គេ​ត្រូវ​ចំណាយពេល​រាប់​សប្តាហ៍​ឬ​រាប់​ខែ​ដើម្បី​ព្យាបាល និង​ស្វែងរក​ឱ្យឃើញ​អស់​នូវ​តេន​ញ៉ា​ទាំងនេះ​។

​    ​គួរឱ្យ​សោកស្តាយ ដំណឹង​គួរឱ្យ​តក់​ស្ល​ត់​បំផុត និង​គ្រោះថ្នាក់​បំផុត​គឺថា "​ប្រសិនបើ​តេន​ញ៉ា​អាច​ចូល​ទៅដល់​ខួរក្បាល​" នោះ​ជំងឺ Diphyllobothriasis អាច​នឹង​បង្ក​ឱ្យ​មនុស្ស​ស្លាប់​បាន​។

​    ​ការទទួល​ទាន​ត្រី​ឆៅ ឬ​មិនទាន់​ឆ្អិន​អាច​បង្ក​ឱ្យ​ឆ្លង​ប៉ារ៉ាស៊ីត​ផ្សេងៗ​ជាច្រើន​។ ការសិក្សា​ជាច្រើន​បាន​សបញ្ជាក់ និង​បកស្រាយ​ថា ប្រតិកម្ម​អា​ឡែ​ស៊ីក្នុង​រាងកាយ​របស់​អ្នក​អាច​បង្កឡើង​ដោយ​ការទទួល​ទាន​ត្រី​ឆៅ​នេះឯង​៕

adverise with khmeread
ប្រភព៖ Best Healthy Guide

អ្នកនឹងចូលចិត្ត

មតិយោបល់